(ខេត្តបន្ទាយមានជ័យ)៖ មិនដឹងថាមាន អាថ៌កំបាំងអ្វីនោះ ទេបានជាមិនឲ្យ អ្នកកាសែតចូលរួម កិច្ចប្រជុំស្តីពី ការព្រមព្រៀង បញ្ចប់វិវាទដីធ្លី ដែលមានទំហំដី៧៨៧ហិកតា នៅលើ ភូមិសាស្ត្រ៣សង្កាត់គឺ ១/សង្កាត់និមិត្ត ២/សង្កាត់ផ្សារកណ្តាល និង៣/សង្កាត់អូរឫស្សី (ទើបបង្កើតថ្មី) នៃក្រុងប៉ោយប៉ែត និង១ឃុំ គឺឃុំអូរបីជាន់ នៃ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែកិច្ចប្រជុំនេះហាម មិនឲ្យអ្នកកាសែតចូល រួមយកព័ត៍មានជា ដាច់ខាត នាំគ្នាបិទទ្វារប្រជុំ នៅព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២២នេះ ក្នុងនៅសាលប្រជុំ ក្រុមប្រឹក្សាខេត្ត។
គួរបញ្ជាក់ផងដែ រថាកិច្ចប្រជុំនេះដឹកនាំ ដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទ ដីធ្លីនៅក្រុងប៉ោយប៉ែត មន្ត្រីចម្រុះដូចជា នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អន្តរវិស័យ សាលាខេត្តប្រធាន – អនុប្រធានការិយាល័យគ្រប់គ្រង ការអភិវឌ្ឍនិងសំណង់ សាលាខេត្តប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តលោកអភិបាល អភិបាលរង ប្រធានការិយាល័យ ភូមិបាលក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ជាពិសេសលោកឧកញ៉ា លី សាយឃាង និងលោកមេធាវី អ៊ីវ ប៉ូលី(អ្នកស្នើសុំ) និងលោក ញឹក ប៊ុនឆៃ (ប្រធានគណបក្ស ខ្មែររួបរួមជាតិ) និងលោកមេធាវី មៀច សំអ៊ាន់ (អ្នកពាក់ព័ន្ធ) ។
កិច្ចប្រជុំ នេះដើម្បីឆ្លើយតប តាមសំណើសុំអនុវត្ត កិច្ចព្រមព្រៀងបញ្ចប់វិវាទ ចុះថ្ងៃទី ១១ខែឧសភាឆ្នាំ២០២២ ចេញដោយ សាលាដំបូងរាជធានីភ្នំពេញ។
ក្រោយពីកិច្ចប្រជុំចប់ លោក ង៉ោ ម៉េងជ្រួន បាននិយាយប្រាប់ អ្នកសារព័ត៌មាននៅ មុខសាលាខេត្តថា កិច្ចប្រជុំ បិតទ្វារមិនឲ្យអ្នក ការសែតចូលរួមនេះ មិនបានលទ្ធផល អ្វីទេប៉ុន្តែភាគីវិវាទ បានយល់ព្រម ឬឯកភាពគ្នាថា នឹងចូលតុជជែកគ្នា នៅក្នុងបន្ទប់ប្រជុំដើម្បី សម្របសម្រួលដោះស្រាយគ្នា នៅលើកក្រោយឆាប់ៗនេះបន្តទៀត ។
បើតាមមន្ត្រីជំនាញ ដែលបានចូលរួម ក្នុងកិច្ចប្រជុំនោះដែរបាន បង្ហើបប្រាប់ឱ្យដឹងថាកិច្ចប្រជុំ បានឯកភាពគ្នាលើ៣ចំណុច គឺ១/គ្រប់ភាគី យល់ព្រមអនុវត្ត កិច្ចព្រមព្រៀងបញ្ចប់វិវាទ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២រវាង លោកឧកញ៉ា លី សាយឃាង និងលោក ញឹក ប៊ុនឆៃ ដោយឯកភាពគ្នាថា នឹងបន្តជួបប្រជុំ សម្របសម្រួល គ្នាលើកក្រោយបន្តទៀត ២/កិច្ចប្រជុំនឹង កោះហៅឈ្មោះ តែ ភ័ណ្ឌណូរ៉ា អ្នកទិញដីទំហំ៦៩ហិកតា ពីលោក ញឹក ប៊ុនឆៃ ដោយតម្រូវ ឱ្យទៅដោះស្រាយគ្នា ជាមួយឧកញ៉ា លី សាយឃាង តាម កិច្ចព្រមព្រៀងនេះដែរ ៣/កិច្ចប្រជុំនឹង បន្តដោះស្រាយរឿងនេះ ជាមួយអ្នកពាក់ព័ន្ធដែល តម្រូវឱ្យមកចូលរួម ដោះស្រាយបន្តទៀតផងដែរ ៕