នារីជាអ្នកបកប្រែ ភាសាចិនវ័យ១៧ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់ស្នាក់ នៅក្រុមហ៊ុនរ៉ែមាស (ស៉ឹងយន្តគ័ងយិក ខូអិលធីឌី)

(ខេត្តក្រចេះ)៖ នារីជាអ្នកបកប្រែ ភាសាចិនវ័យ១៧ឆ្នាំ ម្នាក់ត្រូវគេប្រទះឃើញ ដេកស្លាប់នៅលើគ្រែ ក្នុងបន្ទប់របស់ខ្លួន សង្ស័យជាករណីឆ្លង ចរន្តអគ្គសនីឆក់ស្លាប់នៅ ចំណុចភូមិឧបសម្ព័ន្ធអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ហេតុការប្រទះឃើញ សពជនរងគ្រោះខាង លើនោះបានកើតឡើង កាលពីព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២។

យោងតាមរបាយការណ៍ របស់នគរបាលស្រុកសំបូរ អោយដឹងថានារីរងគ្រោះ ឈ្មោះ ឃន ស្រីពៅ អាយុ ១៧ឆ្នាំ  មានទីលំនៅភូមិ សង្គមឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុង ក្រុមហ៊ុនរ៉ែមាស (ស៉ឹងយន្តគ័ងយិក ខូអិលធីឌី) ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ ខាងលើ។

នគរបាលស្រុកសំបូរបន្តថា ករណីខាងលើ គឺជនរងគ្រោះបានដោត បញ្ចូលភ្លើងទូរស័ព្ទចោល លើគ្រែគេងរបស់ខ្លួន ហើយទៅងូតទឹក ដោយត្រឡប់មកវិញទាំង ខ្លួននៅសំណើមក៏ បានប្រះខ្លួនគេងទៅលើព្រីភ្លើ ងដោតបញ្ចូលថ្ម ទូរស័ព្ទដែលកំពុងតែបញ្ចូល ភ្លើងទើបបណ្ដាលឱ្យ ឆក់ស្លាប់នៅក្នុងបន្ទប់ តែម្តង។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលនៃ អធិការដ្ឋាននគរបាល ស្រុកសំបូរ សហការជាមួយកម្លាំង  ការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យ រួមជាមួយក្រុមគ្រូពេទ្យនិង អាជ្ញាធរមូលដ្ឋាន ក្រោមការសម្រប សម្រួលពីព្រះរាជអាជ្ញារ អមសាលាដំបូងខេត្តក្រចេះ បានចុះទៅពិនិត្យសាកសព និងជុំវិញកន្លែងកើតហេតុ ។

ជាលទ្ធផលកម្លាំ ងសមត្ថកិច្ចចម្រុះ បានសន្និដ្ឋានថា ករណីនេះ នារីរងគ្រោះពិតជាបាន ស្លាប់ដោយសារឆក់ខ្សែ ភ្លើងពិតប្រាកដមែន ក្រោយការពិនិត្យធ្វើ កំណត់ហេតុនិងធ្វើ កោសល្យវិច្ច័យរួចរាល់ សមត្ថកិច្ចបានប្រគល់ សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *