រន្ទះបាញ់ក្មេង២នាក់ សន្លប់នៅស្រុក ថាឡាបរិវ៉ាត់

(ខេត្តស្ទឹងត្រែង)៖ ផ្ទះឈើមួយខ្នងត្រូវបាន រន្ទះបាញ់បណ្តាលអោយ ក្មេង២នាក់សន្លប់នៅ ខណៈពេលមានភ្លៀង  ខ្យល់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិត់។

ជាការឆ្លើយតប ក្រោយកើត ហេតុលោក សាយ ព្រលឹង នាយកសាខា ជាមួយមន្រ្តីប្រតិបត្តិ បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់សាខា ទៅជូនដល់គ្រួសាររងគ្រោះ ដោយសាររន្ទះបាញ់ ចំនួន១គ្រួសារ ដែលបណ្តាល អោយក្មេង២នាក់សន្លប់  ដែលឪពុកឈ្មោះ រឿន អាយុ ៥០ឆ្នាំ និងម្តាយឈ្មោះ គង់ សុខនី អាយុ៥១ឆ្នាំ។

លោក សាយ ព្រលឹង នាយកសាខា ក៏បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើ និងចូលរួមសោកស្តាយ ពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្ត ដែលជានិច្ចកាល លោក តែងតែគិតគូរសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋ ក្រីក្រជួបទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ  ជាពិសេសដូច ករណី ខ្យល់កន្រ្តាក់ផ្ទះ រន្ទបាញ់ នេះផ្ទាល់ លោកបាន ឲ្យ ក្រុម ប្រតិបត្តិ សាខា  សហការ ជា មួយអនុសាខា ស្រុក ធ្វើ យ៉ាងណា យក ចិត្ត ទុក ដាក់ ដោះស្រាយ ជូន ប្រជា ពលរដ្ឋ រង គ្រោះ  ឲ្យ បាន ទាន់ ពេល វេលា  ជួយ សម្រាល ការ លំបាក ជូន ប្រជាពលរដ្ឋ យើង  ដោយមិនប្រកាន់រើស អើងវណ្ណៈជាតិសាសន៍ ពណ៍សម្បុរ ឬ និន្នាការនយោបាយ អ្វីទាំងអស់។

មិនតែប៉ុណ្ណោះ លោកក៏បានផ្តាំផ្ញើដល់ បងប្អូនទាំងអស់គ្នាសូមមាន ការប្រុងប្រយ័ត្នពេល មានខ្យល់ខ្លាំង ឬពេលភ្លៀងត្រូវរក កន្លែងដែលមានសុវត្ថិភាព ដើម្បីការពារគ្រោះ ថ្នាក់កើតឡើងជាយថាហេតុ ព្រមទាំងបានផ្តាំផ្ញើសូម ឱ្យបងប្អូនថែររក្សា សុខភាពឱ្យបានល្អ នាំគ្នាទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់គ្នានៅតាម មូលដ្ឋានរៀងៗខ្លួន និងអនុវត្តតាម សេចក្ដីណែនាំ៣ការ ៣កុំ ២ចូលរួមឱ្យបានជា ប្រចាំដើម្បីចូលរួមការពារ ខ្លួនពីការឆ្លងនៃជំងឺ កូវីដ១៩ ។

សូមបញ្ជាក់ថាអំណោយ ដែលបាននាំទៅជូន គ្រួសាររងគ្រោះរួមមាន អង្ករ២៥គីឡូក្រាម តង់០១ កន្ទេល ១ ឃីត ១ កញ្ចប់ (អាវ យឺត  ភួយ  មុង សារុងក្រមា), មី១កេស,ត្រីខកំប៉ុង១យួរ និងថវិកាមួយ ចំនួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *