(ខេត្តបន្ទាយមានជ័យ)៖ នៅយប់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២នេះ មានពលករខ្មែរ ក្នុងនោះមានប្រុស មានស្រី ពិសេសមានកូនក្មេង អាយុទើបតែ៣ឆ្នាំ តាមឪពុកម្តាយ បម្រុងលួចឆ្លងដែន ចូលទៅថៃដោយ ខុសច្បាប់ ត្រូវបាននគរបាល ការពារព្រំដែនគោក លេខ៨១៥ សហការជាមួយ កម្លាំងយោធាផ្នែកសិករង ស្រុកម៉ាឡៃ ធ្វើការទប់ស្កាត់ឃាត់ ខ្លួនបានចំនួន ២១នាក់ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង មានប្រជាពលរដ្ឋ ខ្មែរចំនួន៧នាក់ ទៀត បានវិលពីប្រទេសថៃ ចូលមកកម្ពុជាវិញ ផងដែរ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនា តូចការពារព្រំដែន គោកលេខ៨១៥ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា នៅវេលាម៉ោង១១ និង២០នាទីយប់ កម្លាំងនគរបាលប៉ុ ស្តិ៍ដើមត្រសេក នៃវរសេនាតូចការពារ ព្រំដែនគោក លេខ៨១៥ មួយក្រុម ដឹកនាំដោយ លោកវរសេនីយ៍ត្រី ណុប អឿន ជានាយប៉ុស្តិ៍ បានសហការជាមួយកម្លាំង ផ្នែកសឹករងស្រុកម៉ាឡៃចំ នួនមួយក្រុមទៀត ដឹកនាំដោយលោក វរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការ កងអនុសេនាធំ បានចុះធ្វើការល្បាតនៅ ចំណុចមាត់អូរព្រំដែន ក្នុងភូមិអូរស្អំដើម្បី ធ្វើទប់ស្កាត់ប្រជាពល រដ្ឋខ្មែរលួចឆ្លងដែន ខុសច្បាប់ទៅប្រទេសថៃ ស្រាប់តែសមត្ថកិច្ច បានប្រទះឃើញពលករ បំរុងលួចឆ្លងដែនទៅ ប្រទេសថៃ ស្វែងរកការងារធ្វើ បានធ្វើការឃាត់បានចំនួន ២១នាក់ ស្រី៩នាក់ កុមា១នាក់ យកមកសួនាំ។
លោកវរសេនីយ៍ឯក សួង សៅ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងបន្ត ទៀតថាពលរទាំង ២១នាក់នោះ ពួកគាត់មានទីលំ នៅក្នុងខេត្តចំនួន ៤គឺ ១/បន្ទាយមានជ័យ ចំនួន ១៤នាក់ ២/កំពង់ចាមមាន៣នាក់ ៣/ក្រចេះ មាន២នាក់ ៤/កំពត មាន២នាក់ បន្ទាប់ពីធ្វើការសួរនាំ លំអិតរួចរាល់ហើយសមត្ថកិច្ច បានធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ ជូនផ្នែកជំនាញរបស់ អធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ដើម្បីវិធានការបន្ត តាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ បន្ថែមទៀតថា នៅវេលាម៉ោង៨និង ១០នាទីយប់មានប្រជាពលរដ្ឋ ខ្មែរចំនួន៧នាក់ ស្រី១នាក់និងកុមារ២នាក់ បាន វិលត្រឡប់ ពីប្រទេសថៃ តាមភូមិសាស្រ្ត ប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃផងដែរ ពួកគាត់មានទីលំ នៅក្នុងខេត្ដ សៀមរាប ពលករទាំង៧នាក់ បន្ទាប់ពីធ្វើការណែ នាំស្ដីពីការទប់ស្កាត់ការឆ្លងរា លដាលរបស់ មេរោគកូវីដ-១៩និងជម្ងឺអ៊ុតស្វា រួចមក កម្លាំងប៉ុស្ដិ៍ចំបក់បាន ប្រគល់ពួកគាត់ជូន ក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគ កូវីដ-១៩ ផងដែរ៕