(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់រូប រាវស្អាតបាតដែរតែ ចិត្តឃោឃៅណាស់ ក្រៅពីដើរ ផឹកស្រវឹងមកដល់ផ្ទះ វាយធ្វើបាបប្រពន្ធមិន ចេះរកស៊ីអីសោះ ទាល់តែសោះទាល់ តែអាវុធហត្ថ ក្រុង១ក្រុមដឹក នាំដោយ លោកវរសេនីយ៍ត្រី យ៉ាន់សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុង សិរីសោភ័ណចុះទៅ ឃាត់ខ្លួនហើយបានបញ្ជូន ទៅដេកគុកទើបស្ងប់ អារម្មណ៍នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ។
លោកវរសេនីយ៍ត្រី យ៉ាន់សុវណ្ណ បានប្រាប់អ្នកយក ព៍ត័មានឲ្យដឹងថាបើ តាមការអះអាងរបស់ ប្រពន្ធឈ្មោះ ហេម សាមុយ ភេទ ស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានបំភ្លឺឲ្យដឹងថាជន សង្ស័យដែលជាប្តី របស់ខ្លួននោះតាំងពីបាន គ្នាជាប្តី ប្រពន្ធ កាលណាមិនដែល ចេញទៅរកស៊ីដូច ប្តីគេឡើយចេះតែ ប្តុំក្បាលមិត្តភ័ក្តផឹក ស្រវឹងរាល ថ្ងៃលុះមកដល់ផ្ទះមាន កំហឹងដាក់ប្រពន្ធវាយ ធ្វើបាបគ្មានត្រាប្រណី ដោយស៊ូទ្រាំនិងការធ្វើបាប នេះតទៅទៀតមិន បានក៏ប្តឹងអាវុធហត្ថតែម្តង។
ក្រោយទទួលបាន ពាក្យបណ្តឹងហើយ កម្លាំងជំនាញកង រាជអាវុធហត្ថបាន ចុះធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួន បានមានឈ្មោះ ស៊ុន សំអូន ភេទប្រុស អាយុ ៣៥ឆ្នាំ។
ក្រោយពីសមត្ថ កិច្ចជំនាញ ធ្វើការសាកសួរ ជនសង្ស័យបាន សារភាពថាខ្លួនពិត ជាបានផឹក ស្រា ស្រវឹងរាល់ថ្ងៃវាយ ធ្វើបាបប្រពន្ធពិត ប្រាកដមែន ក្រោយពីសាក សួហើយជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្ត ដើម្បីចាត់ការ តាមច្បាប់ ហើយ៕