មេបញ្ជាការកងពល តូចថ្មើរជើងលេខ៥៣ ចាត់វិធានការតឹងរឹង ចំពោះមេបញ្ជាការ ទិសទាំងបី ប្រសិនបើមាន នាំចូលរថយន្ត ចង្កូតស្តាំតាមព្រំដែន ទទួលខុសត្រូវ..!!!

(ខេត្តបាត់ដំបង)៖ មានប្រសាសន៍នៅក្នុង អង្គប្រជុំបូកសរុបលទ្ធ ផលការងារប្រចាំសប្ដាហ៍ ថ្ងៃ១២.រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក.ព.ស ២៥៦៦.ត្រូវហ្នឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល តូចថ្មើរជើងលេខ៥៣ បានចេញបញ្ជាម៉ឺងម៉ាត់ និងតឹងរឹងបំផុតដល់ មេបញ្ជាការទិសទាំងបី: ទិសស្រុកកំរៀង ទិសស្រុកភ្នំព្រឹក និងទិសស្រុកសំពៅលូន ត្រូវតែទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការដឹកនាំ បញ្ជាកម្លាំងយាម និងល្បាតព្រំដែន តាមចំណុចគោលដៅ ជាប្រចាំទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់ពលករឆ្ល ងដែនខុសច្បាប់ផង ជម្ងឺកូវីត១៩ផង និងជាពិសេសបំផុត ទប់ស្កាត់ការនាំ ចូលរថយន្តចង្កូតស្តាំ ដែលជាបញ្ហាដ៏ចម្បងពាក់ ព័ន្ធទៅនឹងផ្លូវច្បាប់មិន អាចលើកលែងបានឡើយ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តថា យើងត្រូវតែធ្វើការ ដោយប្រយ័ត្នប្រយ៉ែង និងអនុវត្តឲ្យបាន ហ្មត់ចត់ដើម្បី សម្រេចបានជោគជ័យ តាមបទបញ្ជាថ្នាក់ លើតាមឋានានុក្រម។

លោកមេបញ្ជាការក៏ បានបញ្ជាជម្រុញ ដល់យោធិនណា ដែលមានរថយន្តចង្កូតស្តាំ ត្រូវតែប្រញាប់ប្រញាល់ ទៅចុះបញ្ជី ដើម្បីបង់ពន្ធឲ្យទាន់ ពេលវេលាកំណត់ ជៀសវាងត្រូវចោទពីបទ នាំចូលរថយន្តចង្កូតស្តាំ ខុសច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *