(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញអប់រំចិត្តសាស្រ្ត និងផ្សព្វផ្សាយថ្មីៗដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។
លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ក្នុងតួនាទីភារកិច្ចជាកងទ័ព បន្តអនុវត្តន៍នូវវិន័យសណ្តាប់ធ្នាប់ ឲ្យបានជាប្រចាំ ទាំងនៅក្នុងអង្គភាព និងនៅខាងក្រៅអង្គភាព រក្សាបាននូវគុណតម្លៃ ឯកសណ្ឋាន ជាកងយោធពលខេមរភូមិន្ទ ត្រូវហ្វឹកហាត់ជាប្រចាំ ទាំងស្មារតី ជំនាញ យុទ្ធវិធី ដើម្បីធានាបានូវ ភារកិច្ចការពារជាតិ មាតុភូមិ និងប្រជាជន។
ក្រៅពីនោះគ្រប់បណ្តា អង្គភាពទាំងអស់ត្រូវ ត្រៀមខ្លួនជានិច្ច សម្រាប់បេសកកម្ម ជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះជាយថាហេតុ ដោយគ្រោះមហន្ត រាយធម្មជាតិផ្សេងៗ ក្នុងភូមិសាស្រ្ត ដែលអង្កភាពឈរជើង ជាពិសេសត្រូវ ត្រៀមសម្ភារជួយ សង្គ្រោះទឹកជំនន់ ដោយសារអាកាសធាតុ ភ្លៀងបន្តធ្លាក់ច្រើន បន្តតាមដានស្ថានភាព នៅគ្រប់ភូមិសាស្រ្ត រួមទាំងខ្យលកន្រ្តាក់ផងដែរ ក្នុងករណីមានគ្រោះ មហន្តរាយកើតឡើង ត្រូវចេញប្រតិបត្តិ ការភ្លាមៗ មិនថាយប់ឬថ្ងៃនោះទេ អនុវត្តន៍តាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក (កងទ័ពកើតចេញ ពីប្រជាជន ការពារប្រជាជន ដើម្បីប្រជាជន)។
ក្នុងឪកាសនោះដែរ លោកឧត្តមសេនីយ៍ សឹង្ហ ទុំ បានក្រើនរំលឹកដល់ យោធិនទាំងអស់ បន្តយកចិត្តទុកដាក់ និងអនាម័យជា ប្រចាំការពារការឆ្លង រីករាលដាលនៃជំងឺឆ្លងកូវីដ១៩ និងជំងឺអុតស្វា ពិសេសបន្តអនុវត្តន៍ វិធានការ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ៕