(ភ្នំពេញ)៖ កាលពីនព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃ ការិយាល័យប្រឆាំងបទ ល្មើសព្រហ្មទណ្ឌ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានបញ្ជូនជន សង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាម នីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់កាបូប។
ជនសង្ស័យ ឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងល្បាត មូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈដែលរូបគេ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាព ឆក់កាបូបពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ កាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកបក្ខពួកជន សង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថ រាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបន្ត។