(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីនគរបាលអន្តោ ប្រវេសន៍ច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត សប្បាយកើបលុយ ពីពលរដ្ឋខ្លួនឯង រឿងវ៉ៃត្រា (Boder pass) ៣ថ្ងៃ៥០បាត(ប្រាក់ថៃ) បន្ទាប់ពីអាជ្ញាធរថៃ បើកអោយដំណើរ ចេញចូល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខ្លងលឹក ឡើងវិញ។
ប្រភពពីប្រជាពលរដ្ឋ បានប្រាប់អោយអង្គភាព ប្រម៉ាញ់ជាយដែន យើងដឹងថា ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខ្លងលឹក បើកអោយដំណើរការ ឡើងវិញហើយ គឺអជ្ញាធរថៃ តម្រូវអោយពលរដ្ឋខ្មែរ ចេញចូលត្រូវមាន (Boder pass) រឺ បាស្ព័រ ជាដើមទើបអាច ចេញចូលទៅ ប្រកបរបររកស៊ីនៅ ក្នុងផ្សាររ៉ុងក្លឿរបាន។
ក្នុងនោះអាជីករ និង កម្មករតម្រូវអោយមាន (Boder pass) និងប៉ាស្ព័រ ព្រមទាំងមានប្រថាប់ត្រា ពីភាគីខាងនគរបាល អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបខាងភាគីថៃ អនុញ្ញាតិអោយចេញចូល ប្រកបរបររកស៊ី នៅក្នុងផ្សាររ៉ុងក្លឿរបាន។
ប្រភពពីអាជីករខ្មែរ ដែលប្រកបរបរ រកស៊ីនៅក្នុងផ្សាររ៉ុងក្លឿរ បានប្រាប់អោយអង្គ ភាព ប្រម៉ាញជាយដែន យើងដឹងថា ពួកគាត់ចូលប្រកបរបរ រកស៊ីនៅក្នុងផ្សាររ៉ុងក្លឿរ ប្រើប្រាស់ (Boder pass) និងវ៉ៃត្រាខាងភាគី នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បើ(Boder pass)ថ្មីគឺវ៉ៃត្រាចូលដំបូងអស់១០០បាត (គិតជាប្រាក់ថៃ) ស្មើរនិង១៣០០០រៀល (មួយម៉ីបីពាន់រៀល) ហើយបើ (Boder pass) វ៉ៃចេញចូលថ្មីបានម្តងហើយ គឺចេញចូលបន្តរទៀត វ៉ៃត្រាក្នុងមួយដងអស់៥០បាត (ជាប្រាក់ថៃ) រស់នៅក្នុងផ្សាររ៉ុងក្លឿរ បានរយៈពេលតែ៣ថ្ងៃ ប៉ុណ្តោះតែបើ បងប្អូនប្រជាពលរដ្ឋខ្មែរណា ចេញចូលរាល់ថ្ងៃ ជាប្រចាំគឺក្នុងមួយថ្ងៃ ត្រូវចំណាយអស់៥០បាត (ប្រាក់ថៃ)។
ប្រភពពីអាជីករដដែលបាន ប្រាប់អោយដឹងទៀត ថាចំណែកជនជាតិថៃ ចូលមកកម្ពុជាតាមច្រកទ្វារអន្តរ ប៉ោយប៉ែត ខ្លងលឹកវិញ គឺថ្ងៃដំបូងចូលមក កម្ពុជាក្នុង១នាក់អស់ថ្លៃប្រថាប់ត្រា ចូលប្រទេសកម្ពុជាក្នុង ១នាក់១០០បាត(ប្រាក់ថៃ) បានរយៈពេល៧ថ្ងៃ ក្រោយមកត្រូវបានពលរដ្ឋថៃ ផ្ទុះការតវ៉ាសុំអោយអាជ្ញាធរថៃ ជួយសម្របសម្រួល ធ្វើអោយខាងកម្ពុជាមិន អាចយកលុយពីប្រជាពល ថៃបានទៀតទេគឺ Freeចេញចូលនិង អាចស្នាក់នៅក្នុងទឹកដី កម្ពុជាបាន៧ថ្ងៃ ថែមទៀតផង។
ប្រជាពលរដ្ឋខ្មែរដែលប្រកបរបររកស៊ីនៅក្នុងផ្សាររ៉ុងប្រទេសថៃបានអំពាវសុំអោយឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមេត្តាជួយសម្របសម្រួលអោយ(boder pass)ពួកគាត់បានចូលប្រកបររបររកស៊ីនៅក្នុងប្រទេសថៃបានរយៈពេល៧ថ្ងៃដូចជនជាតិថៃចូលមកស្នាក់នៅក្រុងប៉ោយប៉ែត(ប្រទេសកម្ពុជា)ផងបើមិនដូច្នេះទេពួកគាត់និងដាច់បាយហើយព្រោះតែរកលុយវ៉ៃត្រា(boder pass)មិនគ្រប់។
មហាជន តាមតុកាហ្វេរបាន ដាក់ការសង្ស័យ និងលើឡើងថា មន្ត្រីនគរបាលអន្តោរ ប្រវេសន៍ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត សប្បាយកើបលុយ លើពលរដ្ឋខ្លួនឯង វ៉ៃត្រាក្នុង១នាក់៥០បាត ក្នុងមួយថ្ងៃៗរាប់រាយនាក់ ហើយលុយដែលបាន មកពីវ៉ៃត្រា(Boder pass) យកមកចែកគ្នា បែបអំពើពុករលួយ តាមប្រព័ន្ធ ។
ពាក់ពន្ធ័ជុំវិញខាងលើនេះ អង្គភាពសារព័ត៌ ប្រម៉ាញ់ជាយដែន យើងខ្ញុំមិនអាចសុំការបក ស្រាយពីលោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរ ប្រវេសន៍ច្រកទ្វារទី១ អន្តរជាតិប៉ោយប៉ែត បានទេព្រោះគ្មាន លេខទំនាក់ទំនង ទោះជាយ៉ាងណាអង្គ ភាពយើងខ្ញុំរងចាំការបក ស្រាយពីមន្ត្រីពាក់ព័ន្ធរាល់ ម៉ោងធ្វើការ៕ នៅមានត