(ខេត្តបាត់ដំបង)៖ កម្លាំងមន្ទីរស្រាវជ្រាវនិង បង្រ្កាបបទល្មើសបានចុះ ប្រតិបត្តិការបង្រ្កាបការ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ ស្ដែងកាលពីវេលា ម៉ោង១២និង០០នាទី ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០២២នៅចំ ណុចភូមិអូរខ្ចាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តន៍តាម បទបញ្ជាយ៉ាងម៉ឺង ម៉ាត់របស់លោកឧត្តម សេនីយ៍ត្រី មាស សុវណ្ណ មមេបញ្ជាការកងរាជ អាវុធហត្ថខេត្ដបាត់ដំបង ជាមួយកិច្ច ប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ ស្តែងសមត្ថកិច្ចអាវុធហត្ថ បានធ្វើការចាប់ខ្លួនជន សង្ស័យ ចំនួន០៤នាក់រួមមាន៖ ទី១-ឈ្មោះ សុភ័ក្រ សុភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង /ទី២-ឈ្មោះ ហឺង ចន្រ្ទា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មាន រស់នៅភូមិបោះពួយ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង /ទី៣-ឈ្មោះ សួន ធារិទ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង /ទី៤-ឈ្មោះ ស៊ើង គារី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន គ្រឿងញៀនម៉ាទឹកកកចំនួន ០១កញ្ចប់ធំ ទម្ងន់ ១០៣,១៨ ក្រាម ទូរស័ព្ទដៃចំនួន ០៥គ្រឿង ម៉ូតូចំនួន០១គ្រឿង រថយន្តចំនួន០១គ្រឿង បំពង់ជ័រសម្រាប់ រំលែកគ្រឿងញៀន ០២បំពង់ និងថង់សម្រាប់វេចខ្ចប់ គ្រឿងញៀនមួយចំនួន ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងរហូតមកដល់ ពេលនេះត្រូវបានកម្លាំង មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការបន្ដ តាមនីតិវិធី៕