(ខេត្តស្ទឹងត្រែង)៖ មេឈ្មួញរត់ការឈើទៅ សមត្ថកិច្ចពាក់ព័ន្ធមន្ត្រី ជំនាញនៅអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បន្តប្រមូលឈើដាក់ ទូករាល់យប់តាម ទន្លេមេគង្គ ឆ្ពោះទៅកោះខ្ញែរ និងឃុំវឌ្ឍនៈស្រុកសំបូរ ខេត្តក្រចេះ។ មន្ត្រីពាក់ព័ន្ធ ជាពិសេស ជំនាញរដ្ឋបាលព្រៃ ឈើប្រចាំការនៅតំបន់នោះ ហាក់ចាញ់បារមី ឈ្មួញរកស៊ីឈើ ដោយមិនហ៊ានបង្ក្រាប។
ប្រភពបានឲ្យដឹងថា មេខ្លោងរត់ការឈើ នៅតំបន់នោះអ្នកណា ក៏គេស្គាល់ដែរ គឺឈ្មោះតាវុធ។ ក្រៅពីនេះមានមេ ឈ្មួញជាច្រើនទៀត ដូចជាឈ្មោះឈឹម ឈ្មោះរិទ្ធិ និងឈ្មោះសៀងឡាន។ ថែមទាំងមានឈ្មួញ ខ្មែរអីស្លាមជា ច្រើននាក់ទៀត មកពីខេត្តក្រចេះ ប្រមូលឈើពីអ្នក ភូមិនៅអូរឡង់ ឃុំសៀមបូក ដាក់ទូកដូច ផ្សារលក់ត្រី។
ប្រភពបានឲ្យដឹងថា ទូកមួយគ្រឿងអាច ដាក់ឈើបានចំណុះ ៣ម៉ែត្រគូប។ ក៏ប៉ុន្តែបើទូកធំអាចពី១៥ ទៅ២០ ម៉ែត្រគូប។ តម្លៃឈើក្តារកកោះ ត្រូវប៉ាន់ជាងគេលើតម្លៃទីផ្សារ ទិញនៅអូរឡង់ សៀមបូក ខេត្តស្ទឹងត្រែង ក្នុងមួយម៉ែត្រគូបតម្លៃជាង១លានរៀល។ ពេលទៅដល់កោះខ្ញែរ និងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ តម្លៃចាប់ពី៦០០ ទៅ៧០០ដុល្លារ ក្នុងមួយម៉ែត្រគូប។ បើដល់ខេត្តកំពង់ចាម ព្រៃវែងនោះ តំម្លៃជាង១ពាន់ដុល្លា រក្នុងមួយម៉ែត្រគូប។
ប្រភពបានបន្តថា ឈ្មួញឈើនៅតំបន់ខាង លើនោះ ភាគច្រើនធ្វើសកម្មភាព ចាប់ពីព្រលប់រហូតដល់ យប់អធ្រាត្ត។ ចំណែកគោយន្តរបស់ អ្នកភូមិរាប់រយគ្រឿងបា នចូលទៅក្នុងព្រៃ ដឹកជញ្ជូនឈើ យកមកទំលាក់ នៅតាមភូមិដើម្បីលក់ បន្តទៅឲ្យមេឈ្មួញទាំង អស់បានចាត់តាំង អ្នករត់ការម្នាក់ ឈ្មោះ វុធ ពីព្រោះឈ្មោះ វុធ ត្រូវដងត្រូវផ្លែជាមួយ និងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ។
តាវុធ រត់ការប៉ាវអ្នកនេះ ឬអ្នកនោះផឹកស៊ីតាម ហាងចូលខារ៉ាអូខេ សឹងមិនលាស់ថ្ងៃទេ។ រថយន្តដែលមេការឈើ រូបនេះជិះបាន ក្រឡាប់ជាច្រើនដង ហើយដោយសារផឹក ស៊ីស្រវឹងរាល់យប់។
បើអ្នកធំថ្នាក់ស្រុកឬ ខេត្តស្ទឹងត្រែងចុះទៅ សៀមបូកគឺមេការឈើ ឈ្មោះតាវុធចេញមុខចាត់ ចែងហើយ។ហេតុនេះហើយ បានជាគ្មានសមត្ថ កិច្ចណាធ្វើអ្នករកស៊ី បទល្មើសព្រៃឈើនោះកើត។ តែបើឈ្មួញណាមិនឲ្យ ឈ្មោះវុធរត់ការទេនោះ មេការឈ្មោះតាវុធ និងប្ដឹងសមត្ថកិច្ចឲ្យចាប់ ឈើភ្លាមតែម្តង។
ថ្មីៗនេះមេការ ឈើឈ្មោះតាវុធបានខឹង អ្នកកាសែតម្នាក់រឿងថត ឈើហើយតាវុធយក ទូរសព្ទបោះចូលក្នុង ទឹកទន្លេបាត់ សមត្ថកិច្ចក៏មិនមាន ចំណាត់ការដែរ។
ឈ្មោះវុធមេការឈើបាន និយាយកាលពីយប់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ថា អ្នកណាក៏ដោយបើ ស្គាល់ឈ្មោះវុធអាច ជួបបានគ្រប់ពេល។ តែបើនិយាយរឿងឈើ គឺថាឈើរបស់ប្រជាពលរដ្ឋ។
លោកសុខសំណាង មន្រ្តីរដ្ឋបាលព្រៃឈើដែល ទើបទទួលតំណែងថ្មី ចុះទៅសៀមបូកមិនអាច សុំការបំភ្លឺបានទេ នៅល្ងាចថ្ងៃទី២៦ ខែកក្កដានេះ។
ទាក់ទិនបញ្ហាឈ្មោះតាវុធ មេឈ្មួញឈើដ៏ល្បីឈ្មោះ ម្នាក់ប្រចាំនៅស្រុកសៀមបូក អង្គភាពសារព័ត៌មាន យើង មិនអាច សុំការបំភ្លឺបានទេ នៅល្ងាចថ្ងៃទី២៦ ខែកក្កដានេះ ដោយទូរសព្ទតេមិនចូល។
ជុំវិញព័ត៌មានលើក ឡើងខាងលើតើជា ការពិតដែរឬទេ? ដើម្បី បញ្ចៀសការភាន់ច្រឡំ ឬសជាព័ត៌មានក្លែងក្លាយ ណាមួយនោះអង្គ ភាពសារព័ត៌មានយើង ស្នើសុំមានការបកស្រាយ ពីអាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាលោក តាវុធ មេឈ្មួញឈើដ៏ ល្បីប្រចាំនៅតំបន់ ខាងលើនេះ ដោយផ្ទាល់ដោយ សារព័ត៌មានយើង ស្វាគមន៍ រង់ចាំទទួល ការបកស្រាយនៅរៀងរាល់ ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដី ពីរបបសារព័ត៌មាន៕