(ខេត្តបន្ទាយមានជ័យ)៖ គ្រោះទឹកជំនន់បាប់ ពីថ្ងៃទី២១កញ្ញា ដល់៣០កញ្ញាឆ្នាំ២០១៩ កន្លងមកនៅទូទាំង ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យ ប៉ះពាល់៣២ឃុំ សង្កាត់នៃ៧ក្រុង ស្រុក ប្រជាពលរដ្ឋបានរង គ្រោះដោយទឹក ជំនន់មាន២,០១៩គ្រួសារ ស្មើនិង៣,៥៧៨នាក់ ក្នុងនោះបានជន្លៀសទៅ ទីទួលសុវត្តិភាពចំនួន ២៣២គ្រួសារ មានមនុស្សស្លាប់៦នាក់ ប៉ះពាល់ផលដំណាំ ស្រូវ២៤,៤៦៤ហិចតា ដំឡូងមី៤,៤១១ហិចតាដំណាំ រួមផ្សំ២០ហិចតា លិចសាលារៀនចំនួន ១០សាលា មាន អនុវិទ្យាល័យ និងវិទ្យាល័យទឹក បូរដាច់ផ្លូវ១៥៣កន្លែង ស្មើរនិង៥៦,២១៩ម៉ែត្រ។
លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានរាបរាប់ក្នុងរបាយ ការណ៍របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈ កម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ស្តីពីស្ថានភាពគ្រោះ ទឹកភ្លៀវនិងទឹកហូរមក ពីប្រទេសថែចាប់ពី ថ្ងៃទី២១ដល់៣០ខែ កញ្ញាឆ្នាំ២០១៩កន្លងមក ដែលផ្ញើជូនលោក ទេសរដ្ឋមន្ត្រីគន់ គឹម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយចុះថ្ងៃទី២ ខែតុលាឆ្នាំ២០១៩ឲ្យ ដឹងថាក្នុងនោះនៅ ក្រុងសិរីសោភ័ណប៉ះពាល់៦សង្កាត់ប្រជាពលរដ្ឋប៉ះពាល់៤៩៤គ្រួសារ ស្មើនិង ៧០៤នាក់ស្លាប់១នាក់ លិចស្រូវ ៤,០០១ហិចតា ដំឡូងមី១៦ហិចតា ទឹកហូរកាត់ផ្ល្លូវ៩៦៧ម៉ែត្រ ។
ក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋប៉ះ ពាល់៦៣៨គ្រួសារ ស្មើនិង ២ ,៨៧៤នាក់ ជន្លៀសប្រជា លរដ្ឋទៅទីទួលសុវត្តិភាព បានចំនួន១៦៤នាក់ លិចស្រូវ១,១៧២ ហិចតាដំឡូងមី១០១ ហិចតា ទឹកហូរកាត់ ផ្ល្លូវ៣០០ម៉ែត្រខូច។
ស្រុកអូរជ្រៅ ប្រជាពលរដ្ឋប៉ះ ពាល់២៣៧គ្រួសារ ស្មើនិង ៧០៤នាក់ ស្លាប់១នាក់ ជន្លៀសប្រជាពលរដ្ឋទៅ ទីទួលសុវត្តិភាព បានចំនួន៨៦នាក់ លិចស្រូវ៣,៣៦១ ហិចតាដំឡូងមី៤៨២ហិចតា ដំណាំរួមផ្សំ៦,៥ហិចតា ទឹកហូរកាត់ផ្ល្លូវ៦,៣ ៧៥ម៉ែត្រ។ស្រុកស្វាយចេក ប៉ះពាល់៤ឃុំប្រជា ពលរដ្ឋប៉ះពាល់ ៤៦៩គ្រួសារ លិចស្រូវ១,១១៩ ហិចតាដំឡូងមី ២៩៧០ហិចតា ដំណាំរួមផ្សំ៦,៥ហិចតា ទឹកហូរកាត់ផ្ល្លូវ៩,៦៧៥ម៉ែត្រ។
ស្រុកព្រះនេត្រព្រះ ប៉ះពាល់២ឃុំ ប្រជាពលរដ្ឋប៉ះ ពាល់១៨១គ្រួសារ ស្លាប់១នាក់ លិចស្រូវ៣,២៤០ ហិចតាដំឡូង មី៤១ហិចតា ដំណាំរួមផ្សំ ៣ហិចតា ទឹកហូរកាត់ផ្ល្លូវ៧,២០០ម៉ែត្រ។ស្រុកថ្មពួក ប៉ះពាល់៦ឃុំប្រជាពល រដ្ឋប៉ះពាល់។១២៦គ្រួសារ ស្លាប់៣នាក់លិច ស្រូវ២៦៨ហិចតា ដំឡូងមី៦១៤ហិចតា ទឹកហូរកាត់ផ្ល្លូវ ១១,៨១០ម៉ែត្រ។និងស្រុកភ្នំស្រុកប៉ះ ពាល់៥ឃុំលិចស្រូវ ១១,៣៨៨ហិចតា ដំឡូងមី៣០៥ហិចតា ទឹកហូរកាត់ផ្ល្លូវ១១,២៣៩ម៉ែត្រ។ក្នុងនោះក្រុ ការងារថ្នាក់ខេត្តបាន ចុះចែកអំណោយជូន ដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយទឹក ជំនន់នោះទាំង៧ ស្រុក ក្រុងផងដែរ៕