(ខេត្តបន្ទាយមានជ័យ)៖ កម្ពុជាប្រើប្រាស់ប័ណ្ណ ព្រំដែនកម្ពុជា.ថៃ ត្រូវបានភាគីថៃ កំណត់ឲ្យស្នាក់នៅ ទឹកដីថៃបានតែ២យប់៣ថ្ងៃ តែកម្ពុជាវិញបាន តម្រូវឲ្យស្នាក់នៅរយៈ ពេល១សប្តាហ៍ ដែលប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែតថារឿង អយុត្តិធម៌សម្រាប់អាជីវករ លក់ផ្សាររ៉ូងក្លឿប្រទេសថៃ។
ថ្មីនេះឃើញផេក របស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារដែលជាការ សំណូមពរពីប្រជាពលរដ្ឋ និងជាអាជីវករលក់ ផ្សាររ៉ុងក្លឿប្រទេសថៃ សុំឲ្យមានភាពស្មើគ្នាចំពោះ ប្រជាពលរដ្ឋដែលប្រើប្រាស់ ប័ណ្ណព្រំដែនកម្ពុជា. ថៃដែលចេញ.ចូល ទៅប្រទេសថៃខេត្តជាប់ ជាយដែន២ខេត្តមាន ខេត្តស្រះកែវ និងខេត្តចាន់បូរី គឺនគរបាលអន្តោប្រវេសន៍ វាយត្រាចេញម្តងអស់ចំ នួន៥០បាតស្មើ៦.០០០រៀល ដែលអាចឲ្យពលរដ្ឋខ្មែរ ស្នាក់នៅបានត្រឹម តែរយៈ២យប់៣ថ្ងៃ ខុសកាលពីមុនបាន រយៈពេល១សប្តាហ៍។ តែប្រជាពលរដ្ឋថៃចូលមក កម្ពុជាវិញបាន២ខេត្តជា ប់ជាយដែនដូចគ្នាមាន ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលវាយត្រាចេញម្តង ពលរដ្ឋថៃអាច ស្នាក់ខាងកម្ពុជាបាន រយៈពេល១សប្តាហ៍ ពលរដ្ឋថាវាដូចជារឿង អយុត្តិធម៌ពេកសុំតែស្មើ ភាពគ្នាបានហើយ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា៖ ប្រជាពលរដ្ឋកម្ពុជា ដែលចូលទៅប្រទេសថៃ២ ខេត្តជាប់ជាយដែនគឺ វាយត្រាចេញម្តងដោយអាជ្ញាធរ ភាគីថៃជាអ្នកកំណត់ ឲ្យរយៈពេល៣ថ្ងៃខុស ពីមុនបានរយៈពេល៧ថ្ងៃ តែប្រជាពលរដ្ឋថៃ ដែលចូលមកកម្ពុជា២ ខេត្តជាប់ជាយដែន អាជ្ញាធរកម្ពុជាតម្រូវបាន រយៈពេល៧ថ្ងៃដូចមុន។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា៖ មូលហេតុអាជ្ញាធរថៃ តម្រូវអោយប្រជាពលរដ្ឋ ចូលស្នាក់នៅរយៈ ពេល៣ថ្ងៃព្រោះតែ ស្ថានភាពវិបត្តិកូវីដ.១៩ ទោះជាយ៉ាងណាក៏ ដោយអាជ្ញាធរខេត្ត កម្ពុជាបានជួបប្រជុំ ពិភាក្សាជាមួយភាពថៃ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលស្នាក់នៅបានរយៈ ពេល៧ថ្ងៃដូចមុន តែភាគីថៃមិនទាន់បាន ផ្តល់ចម្លើយនៅឡើយ តែប្រជាពលរដ្ឋថៃដែល ចូលមកកម្ពុជាតាមច្រក ទ្វារអន្តរជាតិប៉ោយប៉ែត អាជ្ញាធរកម្ពុជាបាន អនុញ្ញាតិស្នាក់នៅ រយៈពេល៧ថ្ងៃដូចមុន ព្រោះប្រទេស កម្ពុជាបរិបទកូវីដ.១៩ ត្រូវបានធូរស្រាលនិងប្រជា ពលរដ្ឋកម្ពុជា បានចាក់វាក់សាំង ការពារកូវីដ.១៩ រហូតដូសទី៥នេះ ជាការយកចិត្តទុក ដាក់ពីប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕