ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងកំពុងបើកលែងយ៉ាងគគ្រឹកគគ្រេងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប បែជានាំគ្នា រក្សាភាពស្ងៀមស្ងាត់ យ៉ាងត្រជាក់រហឹមទៅវិញ..!!!

ខេត្តកំពង់ចាម៖ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខ្នាតធំស្ថិតនៅត្រង់ចំណុចភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននិងកំពុងបើកលែងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានមិនបង្ក្រាប បែជានាំគ្នារក្សាភាពស្ងៀមស្ងាត់ធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់។ ប្រភពបានបន្តឲ្យដឹងថាទីតាំងល្បែងជល់មាន់និងអាប៉ោងខាងលើ ដោយគេស្គាល់ ម្ចាស់ទីតាំង ឈ្មោះ នឿ និង អ្នកបាញ់មេអាប៉ោងមាន ឈ្មោះ គា ។ ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងខាងលើនេះបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ម្ចាស់ទីតាំងបានរត់ការបង់ប្រាក់ឲ្យសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានគ្រប់ច្រកល្ហកអស់ហើយដើម្បីរក្សាភាពស្ងៀមស្ងាត់ ។

ប្រភពបានបន្តទៀតថាម្យ៉ាងវិញទៀតអ្នកលេងជល់មាន់ ភ្នាល់ចាក់លុយ ក្នុង១គូៗ រាប់ លានរៀល រហូតទៅដល់ រាប់ ពាន់ដុល្លារឯណ្ណោះ ចំណែកអាប៉ោងក៍ចាក់លុយធំៗផងដែរ ចំពោះអ្នកចេញចូលលេងល្បែងស៊ីសងខាងលើនេះមិនបាច់ព្រួយបារម្ភនោះទេ ។ ពលរដ្ឋមានការសង្ស័យថា ទំនងជាម្ចាស់ទីតាំងល្បែងមួយនេះ មានខ្សែបង្អែកខ្នងក្រាស់ហើយទើបសមត្ថកិច្ចនៅក្នុងមូលដ្ឋានមិនហ៊ានបង្កាប ទីតាំងល្បែងសុីសងមួយនេះ។

ពលរដ្ឋបានលើកឡើងថា អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម .ល.កើតចេញពីល្បែងស៊ីសងនេះឯង។ គួរម្លឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ជុំវិញករណីល្បែងសុីសងដែលមានទីតាំងខាងលើនេះអង្គភាពសារព័ត៌មានយើងព្យាយាមរាយការណ៍ផ្តល់ព័ត៌មាននិងសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ដែរ តែទូរសព្ទបណ្ដើរទំនាក់ទំនងបានតែមិនមានការបង្ក្រាប។ ដូច្នោះប្រពលរដ្ឋសុំសំណូមពរ ដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាលខេត្តកំពង់ចាម សូមមានវិធានការចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះធ្វើការបង្ក្រាបផងដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។ អង្គភាពផាត់គេហទំព័រប្រម៉ាញ់ជាយដែនយើងរង់ចាំផ្សាយជាបន្តបន្ទាប់និងបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ ឬក៍ សមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឲ្យអស់មន្ទិលការសង្ស័យ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *