លោកហ៊ឹលរ៉ាយ៉ាចុះ ពិនិត្យមើលក្រុម ការងារស្តាររៀប ចំប្រព័ន្ធលូរំដោះទឹក មានប្រវែង៤២៥ម៉ែត្រ នៅភូមិគោរដ្ឋាន ដើម្បីបញ្ចៀសការ ស្ទះទឹកភ្លៀង

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី​៣ ខែតុលា​​ ឆ្នាំ​២០១៩នេះលោក​ហ៊ឹល​ រ៉ាយ៉ា​ អភិបាលក្រុងសិរីសោភ័ណ​ លោកស្រីធូណាគ្រីចៅ សង្កាត់អូរអំបិលនិង​ក្រុម ​ការងារ​បានចុះដោះ ស្រាយ​ និងរៀបចំដាក់ លូប្រវែង៤២៥​ម៉ែត្រ ​ចាប់ពីផ្លូវជាតិលេខ៥ ផ្លូវចុះទឹកស្អាតដល់ផ្លូវ រថភ្លើង​ ស្ថិតនៅភូមិគោរដ្ឋាន និងភូមិរោងម៉ស៊ីន សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គំរោងរបស់សាលាក្រុង។

ការស្តារប្រឡាយនិងដាក់ លូនេះដោយក្រុមហ៊ុន សាំងគង់ដើម្បីរកដំដោះ ស្រាយបញ្ចៀសការ ស្ទះប្រព័ន្ធទឹកហូរឲ្យបាន ទាន់ពេលវេលា ដោយរដូវនេះជារដូវវស្សា បានឈានចូលមកដល់​ ​ពិសេសទីតាំងខាងលើ តែងតែមានការដក់លិចទឹក នៅពេលមានភ្លៀង ធ្លាក់ធំម្តង​ៗជាប្រចាំ។

ជាមួយនឹងដំណោះ ស្រាយនៃការបញ្ចៀស ការស្ទះប្រព័ន្ធលូនៅចំណុច ផ្លូវជាតិលេខ៥ផ្លូវចុះ ទឹកស្អាតដល់ផ្លូវរថភ្លើង ​នាឱកាសនោះដែរ លោកហ៊ឹលរ៉ាយ៉ាបាន មានប្រសាសន៍ថាក្រោយ ពីលោកបាន ចុះពិនិត្យ ទីតាំងដែលទឹកហូរ តាមថ្នល់ជាតិ ធ្វើឲ្យខូច ថ្នល់ជាតិអស់ ដោយគ្មាន លូនោះរួចមកលោក បានចាត់ឲ្យ ក្រុមការងារធ្វើ ការដាក់ប្រព័ន្ធលូ នឹងបើកមុខទឹកដាក់ លូថ្មីនៅចំណុច ខាងលើដែលមាន ប្រវែង៤២៥ម៉ែត្រ ហូរចាក់ចូលទៅក្នុង ប្រព័ន្ធលូធំដែលត្រូវ ធ្វើឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន​។

ពិសេសលោក បានធ្វើការ ជម្រុញឲ្យអាជ្ញាធរ ចៅសង្កាត់​ មេភូមិ ត្រូវធ្វើការជូនដំណឹង ដល់ម្ចាស់ផ្ទះដែល រងផលប៉ះពាល់​ ដើម្បីធ្វើការដោះស្រាយ​ និងសុំឲ្យពួកគាត់ចូល រួមសហការជាមួយនិង អាជ្ញាធរ​យើង​ ដើម្បីឲ្យដំណើរការណ៍ ទាន់ពេលវេលា។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាការទឹកភ្លៀង ហូរកាត់តាមផ្លូវជាតិ ជាប្រចាំនោះបណ្តាល មកពីកក្តា១ប្រជាពល រដ្ឋម្ចាស់ដីនៅមុខទឹក ចាក់ដីខ្ពស់លុបមុខផ្លូវទឹក ភ្លៀងហូរ ហើយសាងសង់ ផ្ទះពីលើកក្តាទី២ មកពីគ្មានប្រព័ន្ធលូ សំរាប់បង្ហូរទឹក ចូលលូធំ។

ករណីទឹកភ្លៀងហូរ កាត់ថ្នល់ជាតិនៅ ម្តុំផ្លូវចូលទៅទឹ ស្អាតនោះ លោកហ៊ឹល រ៉ាយ៉ាបញ្ជាក់ឲ្យ ដឹងទៀតថាចំពោះ មុខរអាជ្ញាធរក្រុង នឹងឲ្យក្រុមហ៊ុនម៉ៅការ ដាក់លូបង្ហូរទឹកត្រូវកែ ដាក់លូរំដោះទឹកភ្លៀង ឲ្យធំមានមុខកាត់ ១ម៉ែត្រហូតដល់ ជាង៤០០កង់ ធានាទាំងគុណភាព បង្ហូរទឹក ទាំងរយ: ពេលប្រើប្រាស់ឲ្យបាន យូរហើយចំពោះមុខក៏ ត្រូវដោះស្រាយឲ្យប្រជាពល រដ្ឋដែលចាក់ដីលុបមុខ ទឹកកាយដីចេញ និងមួយទៀត អាជ្ញាធរនិងជំនាញ នឹងកាយប្រឡាយដាក់លូ រំដោះទឹកភ្លៀងឲ្យ បានឆាប់ដែលអាច ធ្វើទៅបានផងដែរ។

លោកហ៊ឹលរ៉ាយ៉ា បានបញ្ជាក់ឲ្យដឹងទៀត ថាក្រោយពីក្រុមហ៊ុន ដាក់លូរំដោះទឹករួចរាល់ ហើយប្រជាពលរដ្ឋ រស់នៅតាមផ្លូវចូលរ៉ា នោះត្រូវចូលរួមសហ ការណ៍ថែទាំឲ្យយូរអង្វែង ដូចជាបើកផ្លូវមុខទឹក កុំឲ្យកកស្ទះដោយសារ សំរាមព្រោះការដាក់ លូ១ខ្សែៗវាមានតំលៃថ្លៃ ណាស់ដូច្នេះ ប្រជាពលត្រូវចេះ ស្រឡាញ់ទ្រព្យសម្បត្តិ រដ្ឋដូចទ្រព្យសម្បត្តិ របស់យើងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *