លោកឧត្តមសេនីយ៍ត្រី កែវសេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ វាយតម្លៃខ្ពស់ចំពោះអង្គភាពថ្នាក់ក្រោម អនុវត្តការងារមានប្រសិទ្ធភាពតាមបទបញ្ជាដាក់ចុះ..!!!

បាត់ដំបង÷លោកឧត្តមសេនីយ៍ត្រី កែវសេងលនមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣.បានមានប្រសាសន៍នៅក្នុងពិធីប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំសប្ដាហ៍ទី២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣។ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានធ្វើការកោតសរសើរចំពោះបណ្ដាអង្គភាព ចំណោះកងពលតូចស្មើរជើងលេខ៥៣.ដែលបានខិតខំដឹកនាំកសាងអង្គភាពបានរីកចម្រើនទាំង វិន័យសណ្តាប់ធ្នាប់បានល្អប្រសើរ និងអនុវត្តតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូនបានជោគជ័យ។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានមានប្រសាសន៍បន្តទៀតថា÷ ទិសដៅបន្តត្រូវយកចិត្តទុកដាក់លើការងារពង្រឹងប្រៀបការពារជាតិ ឈរលើព្រំដែនសន្តិភាព និងការអភិវឌ្ឍ ( កម្លាំង អាវុធគ្រាប់ លេណដ្ឋាន ) និងបន្តអនុវត្តការងារកសាងអង្គភាពរឹងមាំ លើគ្រប់វិស័យទាំង៤ខ្លឹមសារ ដែលនឹងត្រូវធ្វើស្វ័យទស្សនកិច្ចសិក្សាគ្រប់បណ្តាអង្គភាពជាបន្តបន្ទាប់៕ ជាចុងក្រោយ មេបញ្ជាការ  បានផ្តាំផ្ញើ និងក្រើនរំលឹកដល់ នាយទាហាន នាយទាហានរង និងពលហាន វរសេនាតូចថ្មើរជើងចំណុះកងពលទាំងអស់ត្រូវគោរព និងអនុវត្តឲ្យបាននូវបទវិន័យ បទបញ្ជាផ្ទៃក្នុង និងលក្ខ័នន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ជាពិសេស ការពារជំងឺកូវីដ-១៩ប្រភេទថ្មី BA4, BA5 និងជំងឺអុតស្វា ដ៏កាចសាហាវ ដោយបន្តអនុវត្តតាមប្រសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ នូវវិធានការ ៣ការពារ ៣កុំជាប់ជាប្រចាំ និងជៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ អរគុណសន្តិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *