ចាប់ផ្ដើមកក្រើកសារជាថ្មីទៀតហើយល្បែងស៊ីសងភ្នាល់បាញ់កាំជ្រួចផ្សែងបែកពេញផ្ទៃកាសនៅស្រុកអន្លង់វែងប្រជាពលរដ្ឋខ្មែរ.ថៃចូលលេងយ៉ាងច្រើនកុះករអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធថាមានច្បាប់ចេញពីក្រសួងមហាផ្ទៃ…!!!

ខេត្តឧត្ដរមានជ័យ៖ ល្បែងស៊ីសងបាញ់កាំជ្រូច ចាក់ភ្នាល់ដាក់លុយពេញនិយមនៅប្រទេសថៃ កំពុងបើកយុទ្ធនាការសារជាថ្មីលើទឹកដីស្រុកអន្លង់វែង សាយភាយក្លិនដល់ក្រុមអ្នកញៀនល្បែង ពលរដ្ឋខ្មែរ-ថៃ ចូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ចាក់ភ្នាល់តាមចិត្តល្បីថាស្រប់ច្បាប់ និង មានលិខិតនុញ្ញាតចេញពីក្រសួងមហាផ្ទៃ សម្ថតកិច្ចស្រុកខេត្តមិនហ៊ានប៉ះ។ ពលរដ្ឋខ្មែរដែលមានដីចំការតាមជើងភ្នំដងរ៉ែក ចាប់ផ្ដើមមានហានិភ័យបណ្ដើរៗទៀតហើយ ក្រោយពីល្បែងបាញ់កាំជ្រូចពេញនិយមនៅប្រទេសថៃត្រូវបានលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិ សាងុាំបើកអោយចូលមកបោះទីតាំងនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កំពុងបាញ់ហោះមានផ្សែងពេញផ្ទៃអាកាសយ៉ាងសន្ធឹកសន្ធប់មិនចាញ់ កាំជ្រួចមីស៊ីលប្រទេសរុស្សីដែលកំពុងប្រយុទ្ធជាមួយប្រទេសអ៊ុយក្រែននោះទេប៉ុន្មានទេ។

ជាក់ស្ដែងណាស់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ល្បែងបាញ់កាំជ្រូចភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ចាប់ផ្ដើមបើកដំណើរការវិញហើយ! មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចស្រុកខេត្តមិនហ៊ានធ្វើការបង្ការទប់ស្កាត់និងបង្រ្កាបឡើយ។ ព្រោះល្បែងស៊ីសងចាក់ភ្នាល់ដាក់លុយដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងនៅទីនោះស្រប់ច្បាប់និងមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃឯណោះ.!។ នៅថ្ងៃទី១៣ ខែឆ្នាំ បើយោងតាមប្រភពព័ត៌មាន ក៏បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តដែរពាក់ពន្ធ័និងទីតាំងបាញ់កាំជ្រូចភ្នាល់ដាក់លុយនៅលើខ្នងភ្នំដងរ៉ែក ច្រកអត្តរជាតិជាំ សាងុាំ លោកឧត្តមសេនីយ៍ទោ ហួតសុធីស្នងការបានបញ្ជាក់ថាល្បែងបាញ់កាំជ្រូចគឺមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃទៀតផង។ ទោះជាលោកស្នងការខេត្តបកស្រាយបែបនៃក្តី រាល់ចម្ងល់ពាក់ពន្ធ័ទៅនឹងល្បែងស៊ីសងបាញ់កាំជ្រូចចាក់ភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងយ៉ាងច្រើនកុះករស្រប់ច្បាប់ឫយ៉ាងណា.? តើក្រសួងមហាផ្ទៃលោកពិតជាបានចេញ ច្បាប់អនុញ្ញាតអោយក្រុមហ៊ុនយកកាំជ្រូ បាញ់លើទឹកដីខ្មែរមែនដែរឫទេទាន.?ហើយការបាញ់នេះ វានិងអាចធ្វើអោយពលរដ្ឋខ្មែររងផលប៉ះពាល់ដល់សុខភាព អាយុជីវិតដែរឫយ៉ាងណា.?នៅរាល់ការបាញ់ចេញផ្សែងៗសាយភាយសារធាតុពុល និងជាតិគីមីទៅលើអាកាសយ៉ាងងងឹតមេឃដូច្នេះ៕ 

You might like

Leave a Reply

Your email address will not be published. Required fields are marked *