លោកឧត្តមសេនីយ៍ត្រី បោនប៊ិនបញ្ជាការ ទទួលបានម៉ូតូចំនួន៥គ្រឿង ពីសប្បុរសជនដើម្បីបម្រើការក្នុងអង្គភាព.កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ..!!!

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រីបោនប៊ិន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបានអំណោយម៉ូតូចំនួន៥គ្រឿង ពីសប្បុរសជន ឥណ្ឌូណេស៊ី ដើម្បីប្រើប្រាស់នៅក្នុងអង្គភាព ក៏ដូចជាបម្រើកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋនៅមូលដ្ឋាន ។ ពិធីប្រគល់-ទទួល ធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការនារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងពិធីទទួលម៉ូតូនោះដែរ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកាត ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ជនជាតិ ឥណ្ឌូណេស៊ី ដែលបានផ្តល់ម៉ូតូទាំង៥គ្រឿងខាងលើ ជូនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីប្រើប្រាស់ក្នុងអង្គភាពនឹងជូនពរដល់ម្ចាស់អំណោយ រកទទួលទានមានបាន មានសុខភាពល្អ និងជួបពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *