យោងតាមរបាយការណ៍លោកឧត្តមសេនីយ៍ អេងហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងក្នុងសន្និសីតការសែតសម្រេចបញ្ជូនមន្រ្តីអាវុធហត្ថចំនួន៣.នាក់ទៅតុលាការពីបទមនុស្សឃាតដោយអចេតនា..!!!

ភ្នំពេញ៖ យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួនបីនាក់ត្រូវបានសម្រេចបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ធំ ពាក់ព័ន្ធករណីស្លាប់អនុប្រធានភូមិម្នាក់ក្នុងប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងតាមអនឡាញនៅស្រុកបារាយណ៍។ លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងក្នុងសន្និសីតការសែត នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២២នេះថា យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលត្រូវបញ្ជូនទៅតុលាការរួមមានឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯកមុខងារនាយការិយាល័យព្រហ្មទណ្ឌ, ឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌ និងឈ្មោះ សៅ សេរីវុឌ្ឍ ជាជំនួយការអង្គភាពនគរបាលយុត្តិធម៌។ លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ចាក់ថា យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងទៅតុលាការពាក់ព័ន្ធនឹងមនុស្សឃាតដោយអចេតនាខណៈយោធិនចំនួន១០នាក់ទៀតដាក់ក្នុងការស្រាវជ្រាវបន្ត។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ មុន្នីឧត្តម បាននិយាយថា អ្នកជំងឺបានស្លាប់មុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក។ យោងតាមរបាយការណ៍សង្ខេបអំពីដំណើររឿងរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការប្រើប្រាស់កម្លាំងចំនួន១៣នាក់ និងមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំដោយបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន៦គ្រឿង ទូរទស្សន៍១គ្រឿង CPU ចំនួន១គ្រឿង ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន បានទទួលមរណភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *