សមត្ថកិច្ចបង្រ្កាប បទល្មើសធនធាន ធម្មជាតិ(ព្រៃឈើ) ឃាត់ចាប់គោយន្ត កន្រ្តៃចំនួន៣គ្រឿង នៅខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ សមត្ថកិច្ចសហការបង្រ្កាប ការដឹកជញ្ជូនឈើអារនេះ ធ្វើឡើងនៅវេលាទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ដោយមានក្រុម ការងារអង្គាការ ដើម្បីការពារអភិរក្ស ធនធានធម្មជាតិ សហការជាមួយកម្លាំងអង្ការ សម្ព័ន្ធមិត្តសត្វព្រៃ (ហ្វាយអេត)បង្រ្កាប បទល្មើសធនធានធម្មជាតិ (ព្រៃឈើ)ដោយ ឃាត់ចាប់គោយន្តកន្រ្តៃ ចំនួន៣គ្រឿង ខណៈកំពុងធ្វើសកម្មភា ពដឹកជញ្ជូនឈើអារជាក់ស្ដែង ដើម្បីយកទៅបន្តនីតិវិធី ។

ក្នុងនោះមាន ឈើអារបួនជ្រុងមុខកាត់ធំៗ មានប្រវែងចាប់ពី ២ម៉ែត្រទៅ៤ម៉ែត្រ ដែលគេដឹកជញ្ជូន តាមមធ្យោបាយ គោយន្តកន្រ្តៃត្រូវបានបង្រ្កាបនោះ បច្ចុប្បន្ន យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការសម្ព័នមិត្តសត្វ(ហ្វាយអេត)ដើម្បីរងចាំបន្តនីតិវិធី ។

បើតាមយោងប្រភពពី អ្នកបើកបរគោយន្ត កន្រ្តៃដឹកឈើនោះ ផ្ទាល់បង្ហើបថា ឈើទាំងអស់នេះ ដឹកចេញពីតំបន់ ជួរភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ (ជាតំបន់ព្រៃការពារ) ដោយចំពេលវេលា យូថ្ងៃទើបបាន លទ្ធផលប៉ិននេះ ហើយត្រូវចំណាយ លុយច្រើនទៀត ព្រោះត្រូវបង់លុយ ឲ្យមន្រ្តីបរិស្ថាន ប្រចាំស្នាក់ការ(អំពិល) លុះមកដល់ចំណុច អូរជ្រៅត្រូវឲ្យលោកជូ កម្លាំងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ និងយោធាដឺបេទៀតផងដែរ ថែមទាំងមេព្រៃសង្កាត់ រដ្ឋបាលព្រៃឈើលាច និងសមត្ថកិច្ចស្ទើរមួ យស្រុកភ្នំក្រវាញតែម្ដង ឥឡូវត្រូវបានសមត្ថកិច្ច ចាប់បង្ហើយតែម្ដង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *