(ភ្នំពេញ)៖ កងកម្លាំងនគរបាល ការពារព្រំដែនទឹក សហការជាមួយកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ចាប់ខ្លួនជនជាតិចិន បានចំនួន០៥នាក់នឹង ការដកហូតវត្ថុតាំង គ្រឿងញៀនប្រមាណ ៩២៤គីឡូក្រាម។ យោងតាមការបញ្ជាក់ របស់នាយឧត្តមសេនីយ៍ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ របស់ក្រសួងមហាផ្ទៃ នានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។
ការចាប់ឃាត់ខ្លួន ជនជាតិចិនទាំង០៥នេះ បានធ្វើឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មាន ពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។ ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ គឺកម្លាំងនគរបាល ការពារព្រំដែនទឹក បានសហការជា មួយកម្លាំងមន្ទីរប្រឆាំង គ្រឿងញៀន ចេញពួនស្ទាក់នៅ ខាងក្រោយផ្ទះជនសង្ស័យ ជនជាតិចិនទាំង០៥នាក់ (ត្រង់និយាមកា10°40.051N -103°31.320E) ខាងក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រ ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរក ឃើញម្សៅក្រាមពណ៌ សថ្លាចំនួន៤៤ដុំ ដោយក្នុង០១ដុំ មានទម្ងន់ ២១គីឡូក្រាម ហើយទម្ងន់សរុប មានចំនួន ៩២៤គីឡូក្រាម។ បន្ថែមពីនេះ សមត្ថកិច្ចបាន ដកហូតមធ្យោបាយ អូប័រចំនួន០១គ្រឿង និងទូកឈើចំនួន០១គ្រឿងផងដែរ។
ជនសង្ស័យទាំង៥នាក់ ដែលកម្លាំងឃាត់ខ្លូន នោះមានឈ្មោះ៖ ១៖ ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិចិន ២៖ ឈ្មោះ GAO ZHI XIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន ៣៖ ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ៤៖ ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ៥៖ ឈ្មោះ YAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន។
បច្ចុប្បន្នជនសង្ស័យ និងគ្រឿងញៀន ជាង៩០០គីឡូក្រាមនោះ ត្រូវបានបញ្ជូនទៅឲ្យស្នង ការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ចំណែកអូប័រនិងទូកត្រូវបានរក្សា ទុកបណ្ដោះអាសន្ននៅ ទីបញ្ជាការអង្គភាព បង្រ្កាបបទល្មើស លើផ្ទៃសមុទ្រ៕