(ខេត្តកំពង់ឆ្នាំង)៖ កម្លាំងនគរបាលនៃ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំនិងមាន ការសម្របសម្រួល ពីលោក អ៉ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំង នគរបាលស្រុករលាប្អៀរ បានចុះបង្ក្រាបករណី គ្រឿងញៀនដ៏ធំមួយនិង ឃាត់ខ្លួនបានជនសង្ស័យ ម្នាក់កាលពីថ្ងៃទី១៦ខែ សីហាឆ្នាំ២០២២នៅ ចំណុចភូមិធ្នុកកំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួនបាន មានឈ្មោះវណ្ណៈ បញ្ញាវឌ្ឍន៍ អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករតនាគារសាខា ខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញដកហូតបាន វត្ថុតាងរួមមាន ថ្នាំ ញៀនមានចំនួន២៥កញ្ចប់ ក្នុងមួយកញ្ចប់ៗទម្ងន់១០០ក្រាម ទម្ងន់សរុប ២,៥គីឡូក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៥គ្រឿង, ឧបករណ៍អ៊ុតស្បោងចំនួន០១ និងឧបករណ៍សម្រាប់វេចខ្ចប់ (ស្បោង១ដុំ)។
សមត្ថកិច្ចបញ្ជាក់់ថា ក្នុងការចុះប្រតិបត្តិការបង្ក្រាប និងឆែកលំនៅដ្ឋាន ជនសង្ស័យដោយរកឃើញ ថ្នាំញៀនប្រភេទ មេតំហ្វាតាមីន (ICE) ចំនួន១៦កញ្ចប់ លាក់ទុកលើពិដាន និង៩កញ្ចប់ទៀតលាក់ ទុកក្នុងទូបន្ទប់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យ ក្រោយឃាត់ខ្លួន និងឆែករកឃើញវត្ថុ តាងបទល្មើសជាក់ស្តែងរួច ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថ កិច្ចកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅ កាន់នាយកដ្ឋានសន្តិសុខ ក្រសួងមហាផ្ទៃ ចាត់ការតាមនីតិវិធី។