ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែប្រចាំខណ្ឌមានជ័យ កំពុងបន្តធ្វើព្យុះភ្លៀង យ៉ាងអណាធិបតេយ្យ បែរជា

(ភ្នំពេញ)៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែមួយកន្លែងស្ថិតនៅ ម្ដុំវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កំពុងតែបន្តធ្វើព្យុះភ្លៀង យ៉ាងអណាធិបតេយ្យ ពេញមូលដ្ឋាន បែរជាលោក សន ភឿន នាយប៉ុស្តិ៍នគរបាល សង្កាត់មានជ័យ១ មិនព្រមបង្រ្កាប។

ទីតាំងល្បែងស៊ីសង គ្រប់ច្បាប់ខាងលើនេះ ក្រុមការងារសារព័ត៌ មានយើងបាន រាយការណ៍ជូនដល់លោក សន ភឿន នាយប៉ុស្តិ៍នគរបាល សង្កាត់ស្ទឹងមានជ័យ១ តាមរយៈទូរស័ព្ទ និងតាមប្រព័ន្ធ ទំនាក់ទំនង Whatsapp  ស្នើសុំឱ្យបង្រ្កាប ទប់ស្កាត់បទល្មើសខាងលើ តែគាត់មិនព្រមបង្រ្កាប។

ពលរដ្ឋជាច្រើន កំពុងភ័យខ្លាចជាខ្លាំង ចំពោះទីតាំងល្បែង ស៊ីសងសង្វៀនជល់មាន់ និងអាប៉ោងខាងលើ ព្រោះល្បែងស៊ីសង ជាដើមចមនៃការ បង្កើតចោរលួច ចោរប្លន់ ចោរឆក់ អំពើហិង្សា និងគ្រឿងញៀនជាដើម។

ពលរដ្ឋជាច្រើនបាន លើកឡើងថាទង្វើនិងសកម្មភាព របស់លោក សន ភឿន នាយប៉ុស្តិ៍នគរបាល សង្កាត់ស្ទឹងមានជ័យ១ កំពុងតែអនុវត្តផ្ទុយ ពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ចំណែកឯលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ កំពុងតែបណ្តែត បណ្ដោយឲ្យលោក សន ភឿន ធ្វើអ្វីៗស្រាប់តែអំពើចិត្ត ខណៈល្បែងស៊ីសង ខុសច្បាប់កំពុងតែលេង យ៉ាងអនាធិបតេយ្យ បែរជាសម្ងំស្ងៀម។

ប្រជាពលរដ្ឋជា ច្រើនស្នើសុំដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីជំនាញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង ខុសច្បាប់ខាងលើនេះ ផងទាន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *