(ខេត្តបន្ទាយមានជ័យ)៖ ក្មេងទំនើង ១ក្រុមបានចេញ ធ្វើសកម្មភាព កាប់ទៅលើកូ សត្រូវចំក្បាលដេរជាច្រើនថ្នេរ ដោយសាររឿង គំនុំបន្តិបន្ទួច កន្លងមក។ រឿងរាវនេះដោយសារមាន ពាក្យបណ្តឹង របស់ជនរងគ្រោះ ឈ្មោះ ខោត មុនា ភេទប្រុស អាយុ១៧ឆ្នាំ រស់ក្នុងភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបាន ពាក្យបណ្តឹងហើយ លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកភ្នំស្រុក បានដឹកនាំកំលាំង អាវុធហត្ថ១ក្រុម ចុះឃាត់ខ្លួនក្មេង ទំនើងកំពុងធ្វើសកម្មភាព កាប់ទៅលជនរង គ្រោះបាន៥នាក់ នៅវេលាម៉ោង៨យប់ ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចលូទី២ ស្ថិតក្នុងភូមិមាត់ ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាក្មេងទាំង៥នាក់ នេះពេលធ្វើសកម្មភាព កាប់ទៅលើជនរគ្រោះនោះ កម្លាំងរបស់លោក សហការជាមួយ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថ ក្រុងសិរីសោភ័ណ បានចុះធ្វើការស្រាវជ្រាវ និងស្ទាក់ឃាត់ខ្លួន បានជាបន្តបន្ទាប់ ព្រមទាំងដកហូត វត្ថុតាងរួមមាន កាំបិតកែច្នៃ ដងរុំស្កុតពណ៍ខ្មៅ ប្រវែង៦១សង់ទីម៉ែត្រ ចំនួន១ដើម ម៉ូតូ ចំនួន៣គ្រឿង និងកាំភ្លើងហ្គាស ម៉ាក PIETRO BERETTA MOD92FS.9mm ចំនួន១ដើម កំប៉ុងហ្គាស ចំនួន១ និងគ្រាប់ជ័រ ចំនួន១ថង់ ហើយយកមកសួរ នាំនៅមូលដ្ឋានកង រាជអាវុធហត្ថស្រុក ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា ជនសង្ស័យ ១/ឈ្មោះ អឿន វណ្ណឆេង ភេទប្រុស អាយុ១៦ឆ្នាំ ២/ឈ្មោះ យួត រ៉ាយុត ភេទប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះ អឿន លាបហេង ភេទប្រុស អាយុ១៩ឆ្នាំ ៤/ឈ្មោះ ណាន សំរេច ភេទប្រុស អាយុ១៧ឆ្នាំ ៥/ឈ្មោះ ម៉ែន ជូ ស៊ឹង ភេទប្រុស អាយុ១៦ឆ្នាំ ទាំង៥នាក់ រស់នៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ក្រោយពីកម្លាំង ជំនាញសួរនាំរួចមក ជនសង្ស័យបានឆ្លើយ សារភាពថាជនរងគ្រោះ មានទំនាស់និងក្រុមខ្លួន កន្លងមក ថ្ងៃទី៧នេះក្រុមខ្លួនបានចេញ ធ្វើសកម្មភាព ជិះម៉ូតូកាន់កាំបិត កាប់ទៅលើជន រងគ្រោះកំពុងជិះម៉ូតូ មានគ្នាចំនួន ២នាក់ក្នុងនោះកាប់ត្រូវ ១នាក់បណ្តាលឲ្យរង របួសត្រង់ក្បាលខាង ក្រោយផ្នែកខាងស្តាំធ្ងន់ និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ ឆេង ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ កាប់មិនត្រូវ ។ ជនសង្ស័យទាំង៥នាក់ និងមានវត្ថុតាងផងនោះ បានបញ្ជូនមកបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តផងនោះ ក្មេងទំនើងទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ច្បាបើហើយនៅរសៀល ទី៨ ខែសីហា ឆ្នាំ២០២២នេះ ៕