(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ ២០២២ នៅក្នុងសាល ប្រជុំសលាខេត្ត បានបើកកិច្ចប្រជុំ របស់ក្រុមប្រឹក្សាខេត្ត ស្ដីពីការ ពិភាក្សាសេចក្តី ព្រាងគម្រោង ចំណូលចំណាយ ថវិកាខេត្តសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមាន ការចូលរួម លោកខេងស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកបឹងគឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកសុវីរៈអនុ ប្រធានសាខាពន្ធដាខេត្ត រួមទាំងសមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពនា នាជុំវិញខេត្ត អាជ្ញាធរ ពាក់ព័ន្ធ សរុប៥១រូប។
លោកខេងស៊ុំ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនោះថា គោលបំណង សំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងបូកសរុប សេចក្តីព្រាងផែនការ យុទ្ធសាស្រ្ត ថវិកាឆ្នាំ ២០២៣-២០២៥ និង គម្រោងចំណូល ចំណាយឋវិកា ឆ្នាំ២០២៣ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ក្នុងកិច្ចប្រជុំនេះ ក៏មានរបៀបវារៈ នៃអង្គប្រជុំ រួមមាន ធ្វើការពិភាក្សានិង លើកឡើងពីរចំណុច ដែលត្រូវបំពេញបន្ថែម ទៅលើសេចក្តីព្រៀង របាយការណ៍ គម្រោងចំណូលចំណាយ ថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដើម្បីទីចាត់ការហិរញ្ញវត្ថុ មានមូលដ្ឋានក្នុង ការកែតម្រូវបានគ្រប់ ជ្រុងជ្រោយផងដែរ។
លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា អង្គប្រជុំនេះបានឱ្យ នាយកទីចាត់ការហិរញ្ញវត្ថុ អានរបាយការណ៍ សង្ខេប ស្ដីពីការអនុវត្ត ចំណូលចំណាយថវិកា៦ ខែដើម ឆ្នាំ២០២២ និងសេចក្តីព្រាងគម្រោង ចំណូល ចំណាយ ថវិការបស់ រដ្ឋបាលខេត្តឆ្នាំ២០២៣ នឹងអនុញ្ញាត ឱ្យសមាជិក សមាជិកា នៃអង្គប្រជុំមានមតិចូលរួម ឲ្យបានច្រើន ដើម្បីឱ្យសេចក្តី ព្រាងចំណូល ចំណែកថវិកាខេត្ត ឆ្នាំ២០២៣ មានលក្ខណៈ គ្រប់គ្រាន់ សម្រាប់ ប្រជុំឆ្លងវិសាមញ្ញ ក្រុមប្រឹក្សាខេត្ត ដើម្បីអនុម័តមុន ការពពារគំម្រោងថវិកា នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២២ ខាងមុខនេះ។
អង្គប្រជុំនេះក៏បានជំរុញឱ្យ ទីចាត់ការហិរញ្ញវត្ថុពិនិត្យ គម្រោងចំណាយជំពូក៦៤ ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះចំពូកនេះវា ទាក់ទងនឹងផល ប្រយោជន៍របស់មន្ត្រី ហើយលៃយ៉ាងណា កុំឱ្យខ្វះប្រាក់បៀវត្ស នាំឲ្យពិបាកក្នុងការ ធ្វើនិយ័តភាព ចុះឡើង ហើយ ការគ្រោងចំណាយ គឺត្រូវធ្វើឡើង ដោយអនុលោមទៅ តាមចរាចរណ៍លេខ ០៦០ ស.ហ.វ ចុះថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២២ របស់ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ស្ដីពីនីតិវិធី បច្ចេកទេសនៃការរៀបចំ គម្រោងថវិការបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣៕