(ខេត្តបន្ទាយមានជ័យ)៖ គ្រួសារក្រីក្រមួយដែល ទើបនឹងកើតបាន កូនភ្លោះស្រី៣នាក់ ដែលរស់នៅតាមផ្លូវ ជាតិលេខ៥ ជិតរង្វង់មូល ស្រីគ្រប់លក្ខណ៍ ស្ថិតក្នងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាច ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២២នេះ បានទទួលអំណោយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលនាំយកទៅ ប្រគល់ជូន ដោយ លោក សេង ទៀង ជំនួយការ ផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកជំ ទាវផ្ទាល់ដៃ រួមមាន ទឹកដោះគោកូនក្មេង ២កេះ អង្ករ១បាវ ៥០គីឡូ ថវិកា៥.០០០ .០០០រៀល ស្កសរ៥គីឡូ សារុង២ក្រមា២។
ក្នុងនោះមានការចូលរួម លោកលីសុវណ្ណ អភិបាលរង ខេត្តបន្ទាយមានជ័យ លោកឈឿនគ្រៃយ៉ុង នាយករដ្ឋបាល ខេត្តបន្ទាយមានជ័យ លោកអាងណារិទ្ធ ប្រធានមន្ទីរដែនដី នគរូបនីយ៍កម្មខេត្ត បន្ទាយមានជ័យ លោកស្រីម៉េង គឹមហួយប្រធាន មន្ទីរកិច្ចការនារីខេត្ត លោកស្រីឆាតសុជាចៅ សង្កាត់ព្រះព្រះពន្លា សមាជិកក្រុមប្រឹក្សា សង្កាត់ព្រះពន្លានិង អ្នកអមដំណើរជា ច្រើននាក់ទៀត។
ឪពុក ម្តាយកូនភ្លោះទាំងនោះមាន ឪពុកមានឈ្មោះ ចាន់សុភាព សព្វថ្ងៃជាបុគ្គលិកស៊ី ឈ្នួលរបស់ក្រុមហ៊ុនឯកជនមួយ ម្តាយមានឈ្មោះ ឆៃស្រីរ័ត្ន មុខរបរសព្វថ្ងៃ ជាមេផ្ទះ គាត់មានកូន៤នាក់ កូនទី១ ប្រុស សព្វថ្ងៃមានអាយុ ២ឆ្នាំ២ខែ រីឯកូនភ្លោះទាំងស្រីទាំង៣ កូនស្រីទី១ /ឈ្មោះ ឡាងសុដាលី LANG SO DALI ទម្ងន់ 1.6kg កូនស្រីទី២ /ឈ្មោះ ឡាងសុដាលីន LANG SO DALIN ទម្ងន់ 1.5kg កូនស្រីទី3/ ឈ្មោះ ឡាងសុដាលីស LANG SO LIS. ទម្ងន់ 1.6kg បច្ចុប្បន្ន រស់នៅ បន្ទប់របស់ក្រុមហ៊ុនឲ្យនៅ។
តាមការអះ អាងរបស់ឪពុក ម្តាយ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាកូនស្រីទាំង ៣របស់គាត់ កើតនៅថ្ងៃទី ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី អង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង 15:30នាទី សម្រាលដោយធ្វើ ការវះកាត់ នៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាប ពេលចាប់ផ្តើមពរពោះ ដូចកូនទី១ដែរ។
មុននឹងមានកូន ភ្លោះស្រី៣នាក់ ដែលជាចៅសម្តេចតេជោ ហ៊ុន សែន គឺពួកគេមានកូនប្រុស ម្នាក់អាយុជា២ឆ្នាំមកហើយ។
ឆ្លៀតក្នុងឱកាសនោះ លោក សេង ទៀង បាននាំយកនូវការផ្តាំផ្ញើ សួរសុខទុក្ខពី សម្តេចទាំងពីរ ជូនដល់ក្រុមគ្រួសារ កូនភ្លោះស្រី៣ ក្នុងនោះលោកបាន ណែនាំឱ្យឪពុកម្តាយ ថែទាំងកូនភ្លោះទាំង៣ នេះដែលជាចៅធម៌ របស់សម្តេចឱ្យបានល្អ ដែលនេះជាកូនភ្លោះ៣ ចៅសម្តេច លើកទី៣៨៩ គ្រួសារផងដែរ។
ដោយឡែក ក្រុមគ្រួសារមានកូនភ្លោះ៣ និងប្រជាពលរដ្ឋដែល ចូលរួមពិធីនេះ ក៏បានបង្ហាញអំពីទឹក ចិត្តរំភើបរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដែលបានយកចិត្ត ទុកនឹងជីវភាពប្រជាពលរដ្ឋ និងតែងតែឧបត្ថម្ភ ជួយដល់ប្រជាពលរដ្ឋ ដែលខ្វះខាតជាបន្ត បន្ទាប់កន្លងមក៕