សមត្ថកិច្ច​គ្រប់​ប្រភេទ ទាំង​អាជ្ញាធរ​ស្រុក និង​ថ្នាក់​ខេត្ត សង្ស័យត្រូវ​ថ្នាំ​សណ្ដំ មិនហ៊ានបង្រ្កាបប៉ាស់ពាល់និងខ្លាចញញើតឥទ្ធិពលមេឈ្មួញជើងខ្លាំងឈ្មោះ ចាប សារ៉ន ដែល​ជា​មេការ​ក្រុមហ៊ុន (​ភី​អិន​ធី PNT Co…,ltd ) ជ្រក​ក្រោម​ស្លាក ឧកញ៉ា ឡេង ឬ​ទ្ធី ..!!!

ខេត្តព្រះវិហារ÷ កាលពីពេលថ្មីៗនេះ អំឡុង​ថ្ងៃ​ទី​១៧​ខែ​សីហា ឆ្នាំ ២០២២​កន្លងទៅនេះ សកម្មជន​ព្រៃឈើ និង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​ឆ្ម​ក់​ធ្វើ​សកម្មភាព​ចុះ​ល្បាត ប្រទះឃើញ ក្រុម​កម្មករ​ជា​ច្រើន​នាក់ កំពុង​កាប់បំផ្លាញ​ព្រៃឈើ និង​អារ​ជ្រៀក​ឈើ​ជាច្រើន​ប្រភេទ រួមមាន​:​ប្រភេទ​ឈើ​គ្រឿង​ផ្ទះ ជាច្រើន​ទីតាំង​នៅ​ចំណុច​បុស្ស​រាំង ជ្រាប់​ក្បាលដំរី ស្រែ​កណ្ដាល អូរ​អាចម៍ដែក ភូមិ​ចាស់ ភ្នំ​ចោទ ប្រាសាទ​គោល ព្រៃស្រឡៅ និង​ចំណុច​ស្រែ​តា​ង៉ុត និង​ទីតាំង​ផ្សេងៗ​ទៀត​ជាច្រើន​កន្លែង​។​ ​ឈើ​ទាំង​នោះ ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​គោយន្ត​កន្ត្រៃ​និង​រទេះក្របី​ចូល​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន (​ភី​អិន​ធី​PNTco.,ltd) ហើយ​ត្រូវបាន​គេ​បំ​ឡែងទៅ​ជា​ឈើ​ស្របច្បាប់​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប រថយន្ត​វេរ​1​ទៅ​លក់​ចែកចាយ​តាម​បណ្ដា​ខេត្ត​នានា​ទៀត និង​តាម​ដេប៉ូ​ឈើ​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។​ ​សូមបញ្ជាក់​ថា​: យោងតាមប្រភពសារព័ត៌មានមួយចំនួននៅក្នុងស្រុកបានធ្វើការចុះផ្សាយកាលពី​យប់​ថ្ងៃ​ទី​១៧​ខែ​សីហា​ឆ្នាំ​២០២២ ម្សិលមិញ​នេះ ក្រុមហ៊ុន​PNT បាន​ធ្វេី​ការដឹកជញ្ជូន​ឈើ ដោយ​រថយន្ត​យី​ឌុប​និង​រថយន្ត​វេរ​1​ចេញ​ជា​រៀងរាល់​យប់​។​ ​រីឯ​សមត្ថកិច្ច​គ្រប់​ប្រភេទ ទាំង​អាជ្ញាធរ​ស្រុក និង​ថ្នាក់​ខេត្ត ត្រូវ​ថ្នាំ​សណ្ដំ មិន​ហ៊ាន​សួរនាំ​ប៉ះពាល់​ដោយ​មាន​ការ​ខ្លាចញញើត​ឥទ្ធិពល​ឈ្មួញ​ជើង​ខ្លាំង​ឈ្មោះ ចាប សារ៉ន ដែល​ជា​មេការ​ក្រុមហ៊ុន (​ភី​អិន​ធី PNT Co…,ltd ) ជ្រក​ក្រោម​ស្លាក ឧកញ៉ា ឡេង ឬ​ទ្ធី ព្រោះតែ​អំណាច​ទឹកប្រាក់​លាភ​សក្ការ​: យ៉ាងសន្ធឹកសន្ធាប់ទើបអាជ្ញាធរសមត្ថកិច្ចពីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្តមិនហ៊ានបង្ក្រាប៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *