ខេត្តបាត់ដំបង÷ក្រោមបទបញ្ជារបស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តធ្វើការប្រមូលជនញៀនគ្រឿងញៀន ជនមានសតិមិនគ្រប់ ជនអនាថា នៅក្នុងក្រុងបាត់ដំបង ដោយក្នុងគោលបំណងដើម្បីបញ្ជូនជនទាំងនោះ ទៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមបវេល និងមួយចំនួនទៀតបញ្ជូនទៅមជ្ឈមណ្ឌលនីតិសម្បទាខេត្តកណ្ដាល ដើម្បីផ្ដល់ឱកាសដល់ពួកគាត់ក្នុងការកសាងជីវិតថ្មី និងដើម្បីឱ្យសណ្ដប់ធ្នាប់ក្នុងក្រុងបាត់ដំបងមានសណ្ដាប់ធ្នាប់ល្អ និងមានសុវត្ថិភាព មិនប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាសុវត្ថិភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបង ។ គួរបញ្ជាក់ផងដែរថា ការប្រមូលជនទាំងនោះ គឺជាការប្រមូលលើកទី៣ហើយ ហើយនឹងបន្តសកម្មភាពប្រមូលពួកគាត់ជាបន្តបន្ទាប់ទៀត ៕
You might like
កម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន..!
17/11/2024
1 Likes
8
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង..!?
17/11/2024
2 Likes
7
ម៉ូតូ៣គ្រឿង និងមនុស្ស៣នាក់ ត្រូវបានទាហ៊ានថៃឃាត់ខ្លួន ដោយពួកគេបំរុងជិះឆ្លងដែនចូលមកទឹកដីខ្មែរ តាមច្រករបៀងក្នុងស្រុកសំពៅលូន
16/11/2024
3 Likes
8