(ខេត្តកំពង់ចាម៖ សកម្មភាពបនល្បែងស៊ីសង សង្វៀនមាន់ជល់ និងអាប៉ោង ដោយខុសច្បាប់ របស់លោក វណ្ណ ប្រចាំស្រុកស្ទឹងត្រង់ខេត្ត កំពង់ចាម ចាប់ផ្តើមបើកលេងវិញ ហើយដោយមានមនុស្ស ចូលទៅលេង (ភ្លូកទឹកភ្លូកដី) ដោយគេពុំឃើញមាន សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ច ពាក់ព័ន្ធខេត្តកំពង់ចាម ចុះទប់ស្កាត់និងធ្វើ ការបង្ក្រាបនោះទេ ។
ជាក់ស្តែងក្រោយពី ព័ត៌មានក្នុងស្រុក ចុះផ្សាយឈប់បានត្រឹមតែ ”មួយដង្ហើមចង្រឹតប៉ុណ្ណោះ ពេលនេះក៍ចាប់ផ្តើម បើកលេងសារជាថ្មីឡើងវិញ” រយៈពេលប៉ុន្មានថ្ងៃនេះ ចាប់ពីថ្ងៃ១៧-១៨ខែ សីហាឆ្នាំ២០២២នេះ កំពុងចាប់បើកដំណើរការ សមត្ថកិច្ចមូលដ្ឋាន ស្រុកស្ទឹងត្រង់បាន រក្សាភាពស្ងៀមស្ងាត់ ជាទីបំផុតដែលនាំ ធ្វើឲ្យប៉ះពាល់ដល់ សុក្ខទុកពលរដ្ឋ និងសន្តិភាព សង្គមជាតិយ៉ាងធ្ងន់ធ្ងូ ។
ពលរដ្ឋថាតើឯណាទៅ គោលនយោបាយ ភូមិឃុំ / សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឲ្យក្រសួងមហាផ្ទៃ ឲ្យអនុវត្ដន៍ទូទាំងប្រទេស យ៉ាងណាក្ដីតែអាជ្ញាធរ ពាក់ពន្ធ័មួយចំនួន មិនគោរពតាម ។
តើលោក ឯម វឌ្ឍនា អធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ កំពុងលេងក្បាច់គុណឆ្ពិនភ្នែក ពលរដ្ឋឫក៍លោក អសម្ថតភាព ក្នុងការបង្ការទប់ស្កាត និងបង្ក្រាប រាល់បទល្មើស ល្បែងស៊ីសងដោយ ខុសច្បាប់។ ហើយបានជា បណ្ដែតបណ្ដោយ អោយលោក វណ្ណ បង្កើតបទល្មើស សង្វៀនមាន់ជល់ និងអាប៉ោង ដោយខុសច្បាប់ក្នុង ដែន សម្ថតកិច្ចខ្លួន គ្រប់គ្រងទាំងនេះ ។
បើតាមប្រភពពីរនាក់ចេញ ចូលលេងល្បែងបានបញ្ជាក់ថាលោក វណ្ណ បានបង្កើត ទីតាំងមាន់ជល់និងបាញ់អាប៉ោង ដ៍ធំសម្បើម នៅចំណុចខាងលើនេះ សារជាថ្មីនៅក្នុង ចំការកៅស៊ូជាប់នឹង ចំការដំឡូង ស្ថិតនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ប្រភពពីរនាក់ចេញ ចូលលេងល្បែងបាន បន្តថាក្នុងមួយថ្ងៃៗ អ្នកលេងល្បែង មកប្រមូលផ្តុំ គ្នាលេង ល្បែងស៊ីសង យ៉ាងពពាក់ពពូនតាំងពី ព្រឹកដល់យប់ហើយ ការជល់មាន់១គូៗមាន ភ្នាល់ដាក់ដើមទុន (ចាប់ពី៥លានរៀល ដល់២០លានរៀល) ហើយមានអ្នក ចាក់លុយខាងក្រៅយ៉ាង ប្រសេក ប្រសាចថែមទៀត ដោយមិនខ្លាចញញើតពី ការហាមឃាត់របស់ សមត្ថកិច្ចពាក់ព័ន្ធ អ្វីទាំងអស់ហាក់បីដូច ប្រទេសគ្មានច្បាប់ ។
អ្នកស្រុកស្ទឹងត្រង់ ថាចំណុចត្រង់នេះហើយ ទើបធ្វើឲ្យពូកគាត់មាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និង សុវត្ថិភាពរបស់ គាត់ខណៈដែលភូមិ ឃុំរបស់ពូក គាត់ពោពេញ ទៅដោយ ពួកញៀនល្បែងដូច ពាក្យចាស់ពោល ថាអ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខស្វា ចាញ់អស់កាលណា បើមិនលួចក៏ប្លន់ដើម្បី យកទ្រព្យសម្បត្តិ ស្រង់ដើមវិញនោះ ។
ពលរដ្ឋរស់នៅស្រុកស្ទឹងត្រង់ថា ពួកគាត់អស់សង្ឃឹម ទៅលើលោក ឯម វឌ្ឌ្ឍនា អធិការស្រុកស្ទឹងត្រង់ គ្មានការណែនាំប្រជាជន អោយចេះធ្វើការ ឬបង្ករបង្កើនផល ពីកសិកម្មផ្នែកណាមួយ ឲ្យឃើញពីលទ្ធផល អ្វីសោះឃើញតែ លោកនាំ ប្រជាពលរដ្ឋក្នុងស្រុក ប្តុំក្បាលគ្នា ជល់មាន់និង បាញ់អាប៉ោង ចាក់ភ្នាល់លុយ រាប់លានរៀល ។
ពលរដ្ឋបន្តថាគេ សង្កេតឃើញថាអធិការ ស្រុកស្ទឹងត្រង់លោក ឯម វឌ្ឍនា ធ្វើប្រងើយកន្តើយ សង្ស័យតែត្រូវដង ត្រូវផ្លែ គ្នាជាមួយម្ចាស់សង្វៀនមាន់ ជល់អាប៉ោងជើងមួយ ឈ្មោះលោក វា ន់ ហើយមើលទៅបាន មិនយកចិត្តទុកដាក់ទប់ស្កាត់ បង្ក្រាបល្បែងស៊ីសង ខុសច្បាប់ដែលកំពុង ធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខសង្គមទាំងនេះ ។
យ៉ាងណាក៍ដោយ ពលរដ្ឋនៅតែទទួចសុំដល់លោក ឯម កុសល ស្នងការខេត្តកំពង់ចាមសូមលោក មានវិធានការ ទប់ស្កាត់និង ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងសង្វៀនមានជន់អាប៉ោង ខុសច្បាប់ជាក់ស្តែងនៅ រសៀលថ្ងៃទី ១៨ខែសីហា នេះពួកគេកំពុង បើកលេងនៅចំណុច ភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការ បើកភ្លើងខៀវពីលោក ឯម វឌ្ឍនា អធិការស្រុកនិង អាជ្ញាធរស្រុក ស្រុកស្ទឹងត្រង់ ដែលធ្វើឲ្យប៉ះពាល់ដល់ភូមិ – ឃុំមាន សុវត្ថិភាពរបស់ ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ៕