លោក ចាបសា រ៉ន កំពុងធ្វើព្យុះភ្លៀងក្នុង មុខរបរបទល្មើសស ព្រៃឈើកំពុងកើតឡើង ពេញបន្ទុក ក្នុងស្រុករវៀង  នៃខេត្តព្រះវិហារ សកម្មភាពកាប់ បំផ្លាញព្រៃឈើក្នុង តំបន់ស្នូលព្រៃឡង់ និងធ្វើការដឹកជញ្ជូន តាមគោយន្តកន្រ្តៃ និងរទេះក្របីជាច្រើន គ្រឿងដឹកជញ្ជូន ឈើចូលក្រុមហ៊ុន.!!!

(ខេត្តព្រះវិហារ)៖ ចាប់ផ្ដើមកក្រើកឡើងវិញ ទៀតហើយបទល្មើសព្រៃឈើ ក្នុងទឹកដីខេត្តព្រះវិហា តែមន្ត្រីពាក់ព័ន្ធមួយចំនួន តូចសង្ស័យហាក់ដូចជាត្រូវ ដងត្រូវផ្លែនិងមិនហ៊ាន បង្ក្រាបទើបធ្វើអោយឈ្មួញ ខិលខូចបន្តររក ស៊ីដឹកឈើ យកទៅលក់ចែក ចាយបានយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ច ជំនាញមួយឡើយ។

ជាកស្តែងថ្មីៗនេះ យោងតាមប្រភព ពីប្រជាពលរដ្ឋបាន អោយដឹងថាមេការ ឈ្មួញឈើល្បីឈ្មោះម្នាក់ ឈ្មោះលោក ចាប សារ៉ន ជាមេការ កំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើតាម រយៈគោយន្តកន្ត្រៃនិង រទេះក្របីជាច្រើន គ្រឿងចូលក្រុមហ៊ុន (ភីអិនធីPNT) និងត្រូវបានគេចោទថា ធ្វើអាជីវកម្មព្រៃឈើ ដោយខុសច្បាប់ នេះបើតាមសំដីរបស់ ប្រជាពលរដ្ឋក្នុងស្រុករវៀ ងខេត្តព្រះវិហារ។

ប្រភពបានបន្តរទៀតថា ក្រុមហ៊ុន នេះបានឲ្យកម្មករបោះ ទីតាំងជាច្រើនកន្លែង នៅត្រង់ចំណុច -បុស្សរាំង -ជ្រាប់ក្បាលដំរី-ស្រែកណ្ដាល -អាចម៍ដែក-ភូមិចាស់.ភ្នំចោទ-ប្រសាទគោល -ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត ទីតាំងផ្សេងៗទៀតជាច្រើនកន្លែង.ក្នុងទឹកដី ស្រុករវៀង ខេត្តព្រះវិហារ នឹងត្រូវបានគេសង្កេតឃើញ សកម្មភាពកាប់បំផ្លាញ ព្រៃឈើ និងធ្វើ ការដឹកជញ្ជូនឈើក្នុង តំបន់ស្នូលព្រៃឡង់ តាមរយៈគោរយន្តកន្ត្រៃ និងរទេះក្របី រាប់សិបគ្រឿងចូលទៅ កាន់ក្រុមហ៊ុន (ភីអិនធីPNT) ដែលមានមេការ ឈើជើងខ្លាំង ឈ្មោះ ចាប សារ៉ន បានធ្វើការដឹកជញ្ជូនឈើ ចូលក្រុមហ៊ុន ។

បើយោងតាមប្រភព ពីសហគមនព្រៃ ឈើបញ្ជាក់ថា តាមគេសង្កេតឃើញ លោក ចាប សារ៉ន ដែលជាមេកា គ្រប់គ្រងជា អ្នកគៀងគរប្រជាពលរដ្ឋ ចូលទៅអាឈើរួច ដឹកចូលក្រុមហ៊ុន (ភីអិនធី PNT )សកម្មភាពដឹកជញ្ជូនឈើ យ៉ាងសកម្មគ្មានអាជ្ញាធរណា ហ៊ានចេញមុខ បង្ក្រាបឡើយ។

ប្រភពពីសមាជិក បណ្តាញសហគមន៍ ព្រៃឡង់ បានខ្សឹបប្រាប់បណ្ដា សារព័ត៌មានឲ្យដឹងថា ក្រុមការងាររបស់ លោកបានរកឃើញ ក្រុមអ្នកកាប់បំផ្លាញ ព្រៃឈើជាច្រើននាក់ និង បោះជំរុំលួចកាប់បំផ្លាញឈើ និងអារជ្រៀកឈើ ជាច្រើនទីតាំងតំបន់ ស្នួលព្រៃឡង់។ ក្រោយពីធ្វើការសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកជញ្ជូនឈើ យកទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNT) ។

ប្រភពបានបញ្ជាក់បន្ថែមថា អ្នកគ្រប់គ្រងផ្នែក ប្រមូលកាកសំណល់ របស់ក្រុមហ៊ុន (ភីអិនធីPNT) គឺជាមេកាក្រុមហ៊ុននិងជា អ្នកគៀងគរប្រជាពលរដ្ឋ យកគោយន្តកន្រ្តៃ និងរទេះក្របី ជាច្រើនគ្រឿងដឹកឈើ ស៊ីឈ្នួលចូល ទៅកាន់ក្រុមហ៊ុន ហើយត្រូវបានគេបំឡែង ទៅជាឈើស្របច្បាប់ ដឹកជញ្ជូនតាមថយន្ត ទៅលក់ចែកចាយតាម បណ្ដាខេត្តនានាទៀត និងតាមដេប៉ូឈើផ្សេងៗ ទៀតក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា: កាលពីយប់ថ្ងៃទី១៧និង១៨ខែសីហាឆ្នាំ២០២២ លោក ចាប រ៉ន ជាមេការឈ្មួញឈើរបស់ក្រុមហ៊ុន PNT អង្គភាពយើងខ្ញុំមិន អាចទំនាក់ទំនងសុំការ បកស្រាយបំភ្លឺបានទេ ករណីខាងលើនេះ ក្រុមការងារអ្នក សារព័ត៌មានយើង បានខលទូរស័ព្ទជាច្រើន ដងតាមរយៈលេខ-0977773478 តែខលមិនចូល។

ប្រជាពលរដ្ឋនិង សមត្ថកិច្ចមួយចំនួន បានដែលអត់បាន លិតបានសំណូមពរមកអង្គភា ពសារព័ត៌មានយើង ឲ្យចុះផ្សាយជូន ជាព័ត៌មានដល់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះវិហារ និងលោកឧត្តម សេនីយ៍ទោ សួសសុខដារ៉ា ស្នងការនគរបាលខេត្ត ជាពិសេស ឯកឧត្តម គីម វុទ្ធី  អភិបាលនៃគណៈ អភិបាលនិងជា មេបញ្ជាការកងឯក ភាពខេត្តព្រះវិហារទើប តែទទួលតំណែងថ្មីៗ សូមមេត្តាចាត់ កម្លាំងបើកការស៊ើប អង្គកេតពិនិត្យនិង ចាត់វិធានការបង្ក្រាប ឈ្មួញឈើខាងលើនេះ ផងទាន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *