ជនសង្ស័យ២នាក់ឆក់ ទូរស័ព្ទគេបាន មួយដង្ហើមចង្រិចត្រូវ កម្លាំងសមត្ថកិច្ចស្រុកថ្មគោល ក្របួចជាប់….

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តតាមការ ណែនាំបញ្ជាផ្ទាល់ ពីឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុយ អធិការដ្ឋាន នគរបាលស្រុកថ្មគោល និងលោក វរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលបន្ទុក នគរបាលយុត្តិធម៌ នៃអធិការដ្ថាន នគរបាលស្រុកថ្មគោល បានដឹងនាំកម្លាំងនិង សហការណ៍ជាមួយកម្លាំង នគរបាលស្រុកបវេល ចុះស្រាវជ្រាវនិងឃាត់ ខ្លួនបានជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសអំពើ លួចមាន ស្ថានទម្ងន់ទោស ឆក់យក ទូរស័ព្ទដៃ០១ករណី កាលពីរសៀល ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២២វេលាម៉ោង ១៤និង៣០នាទី នៅចំណុច ក្រុមទី០៦ភូមិវាលទ្រា ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវ​រសេនីយ៍ទោ សេង លុយ អធិការនគរបាល ស្រុកថ្មគោល បានប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ ហ៊ុន សេង ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់បង (ជាជនដៃដល់) និងទី២ឈ្មោះ រី វ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តថ្មគោល។

ក្រោយេពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដកហូត បានវត្ថតាងរួមមាន ម៉ូតូចំនួនមួយគ្រឿង ម៉ាកហុងដាសេ ១២៥ស៊េរី២០២០ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង1AL.6046 ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកOPPO និងបានបញ្ជូនខ្លួនមកកាន់ អធិការដ្ឋាននគរបាល ស្រុកថ្មគោលដើម្បី ធ្វើការសាកសួរ។

ក្រោយពីជំនាញធ្វើ ការសាកសួរជន សង្ស័យបានឆ្លើយ សារភាពថា ពួកខ្លួនពិតជាបាន ធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃរបស់ ជនរងគ្រោះ ខាងលើពិតប្រាកដមែន។

លោកអធិការបានបន្តរទៀតថា នៅចំណុចក្រុមទី០១ ភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមាន ស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ដែលបង្កឡើងដោយ ជនសង្ស័យមិនស្គាល់ អត្តសញ្ញាណចំនួន០២ នាក់ជិះម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ក្រហម មិនស្គាល់ស៊េរីនិ ងស្លាកលេខ បានជិះម៉ូតូធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ របស់ជនរងគ្រោះ ខណះពេលជនរង គ្រោះអោយកូនលេងទូរស័ព្ទ។

ក្រោយពីធ្វើសកម្មភាព រួចជនសង្ស័យបានជិះម៉ូតូ គេចខ្លួនសំដៅមកខាង ស្រុកបវេលមួយចំអិន កំពឹសត្រូវជាប់ ខ្នោះរបស់សមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបានកម្លាំងជំនាញនៃអធិការរដ្ឋាននករបាលស្រុកថ្មគោលកសាងសុំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញនៃស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តរទៅតាមនីតិវិធីច្បាប់៕រាយការដោយ សឿន វ៉ាន់ម៉ាលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *