ខេត្តបន្ទាយមានជ័យ ថ្ងៃនេះមានការ បន្ធូបន្ថយទោស ពី៣ខែដល់៦ខែនិង៩ខែ ដល់ទណ្ឌិតចំនួន ២៧នាក់ក្នុង នោះមានស្រី១នាក់

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំមួយក្នុង សាលប្រជុំសាលាខេត្ត មន្ត្រីពន្ធនាគារ បានលើកក្នុងកិច្ច ប្រជុំនោះថានៅថ្ងៃទី១៩ ខែសីហាឆ្នាំ២០២២នេះ ក្នុងពន្ធនាគារខេត្ត បន្ទយមានជ័យ ព្រះមហាក្សត្របាន ធ្វើការបន្ធូបន្ថយទោស ពី៣ខែដល់៦ខែនិង៩ខែ ដល់ទណ្ឌិតចំនួន ២៧នាក់ក្នុង នោះមានស្រី១នាក់ ក្នុងឪកាសពិធី បុណ្យជាតិធំៗក្នុងឆ្នាំ ២០២២ នេះ។ ក្នងកិច្ចប្រជុំដោយមាន ការចូលរួម លោក គឹងវណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ និងមន្ត្រី ពន្ធនាគារជា ច្រើននាក់។

មន្ត្រីពន្ធនាគារបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា មានការរបន្ធូបន្ថយ ទោស ពី៣/ខែ មានចំនួន ១៧នាក់ ដល់៦/ខែមានចំនួន៦នាក់ និង៩/ខែមានចំនួន៤នាក់ ដល់ទណ្ឌិតចំនួន ២៧នាក់ ក្នុងនោះមានស្រី១នាក់។

មន្ត្រីពន្ធនាគារបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា ពន្ធនាគារខេត្ត បន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនុបជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយការលើក លែងទោសដល់ ទណ្ឌិតចំនួន២៧នាក់ នេះក្នុងពិធីបុណ្យជាតិធំៗ បន្ធូបន្ថយទោសដល់ ទណ្ឌិតនេះដោយ ព្រះមហាក្សត្រ។

មន្ត្រីពន្ធនាគារបាន បញ្ជាក់ឲ្យដឹងបន្តទៀត ថាពន្ធនាគារខេត្តបន្ទាយ មានជ័យបានអនុវត្តនៅ តួនាទីភារកិច្ចរបស់ខ្លួន ដូចជាការអប់រំកែ ប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុង ពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធនានា  ប្រកបដោយ ភាពទទួលខុសត្រូវខ្ពស់ ។

ក្រៅពីនេះអង្គភាព មានប៉ុស្តិ៍សុខភាពមួយ ខ្នងដែលគ្រប់គ្រងដោយ អង្គភាពផ្ទាល់នឹងមានផ្នែក សុខាភិបាលជា អ្នកទទួលខុសត្រូវផងដែរ។

មន្ត្រីពន្ធនាគារបាន បញ្ជាក់ឲ្យដឹងទៀតថា អង្គភាពបានយក ចិត្តទុកដាក់លើគោល នយោបាយកំណែទម្រង់ ពន្ធនាគារគឺការអប់រំ កែប្រែនិងស្ដានីតិសម្បទា ដល់ជនជាប់ឃុំដែល មានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះ ដឹង ចំណុចនេះអង្គភាព បានយកចិត្តទុកដាក់ ធ្វើការបែងចែកចំណាច់ ថ្នាក់សន្តិសុខដែលជា មូលដ្ឋានសម្រាប់ ស្មើសុំបន្ធូរបន្ថយ និងលើកលេង ទោសដល់ទណ្ឌិត ស្របតាមនីតិវិធីច្បាប់។

មន្ត្រីពន្ធនាគារបាន បញ្ជាក់ឲ្យដឹងទៀតថា ជនជាប់ឃុំទាំងអស់ ត្រូវបានប្រធានពន្ធនាគារ យកចិត្តទុកដាក់បណ្តុះ បណ្តាលវិជ្ជាជីវះជូន ដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុល គ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ូតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម ក្នុងនោះជនជាប់ឃុំត្រូវ បានបន្ធូបន្ថយទោស លើកលែងទោសក្នុង១ ឆ្នាំមានចំនួន៣លើក។

ក្នុងនោះលោកគឹង វណ្ណះបានមានប្រសាន៍ថា ការបន្ធូបន្ថយដល់ទណ្ឌិត ចំនួន២៧នាក់ ក្នុងបន្ធូបន្ថយទោស រយះពេល៣ខែ បន្ធូបន្ថយទោស រយះពេល៦ខែ និងបន្ធូបន្ថយទោស មានរយះពេល៩ខែ។

លោកគឹង វណ្ណះ បានធ្វើការផ្តាំផ្ញើរដល់ អ្នកជាប់ឃុំទាំងអស់ក្រោយ ពីស្គាល់រសជាតិជាប់គុក ហើយចេញមកវិញ ត្រូវចេះកែខ្លួនឲ្យ ក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាច រស់នៅក្នុងសង្គម បានស្រួលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *