លោកឧត្តមសេនីយ៍ត្រី កែវសេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣: គ្រប់បណ្តាអង្គភាព ត្រៀមកម្លាំងអន្តរាគមន៍ជាប់ជាប្រចាំ ក្តាប់ សភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗដើម្បីជួយដោះស្រាយទាន់ពេល..!!!

បាត់ដំបង÷លោកឧត្តមសេនីយ៍ត្រី(កែវសេងលន)មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បើកកិច្ចប្រជុំសប្តាហ៍ទី៣ នាព្រឹកថ្ងៃទី ២២ខែសីហាឆ្នាំ២០២២ បានមានប្រសាសន៍  វាយតម្លៃខ្ពស់ និងកោតសរសើរដល់កងកម្លាំងទាំងអស់ដែល កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះកងពលទាំងអស់ ដែលអនុវត្តបានល្អតាមបទបញ្ជារបស់មេបញ្ជាការគ្រប់លំដាក់ថ្នាក់។ លោកឧត្តមសេនីយ៍ត្រី(កែវ សេងលន)មេបញ្ជាការបានបន្តទៀតថា : ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកម្លាំង និងត្រៀមកម្លាំងអន្តរាគមន៍រង់ចាំបទបញ្ជា ពិសេសត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានយថាហេតុធម្មជាតិកើតឡើងដោយប្រការណាមួយ ។ ឧត្តមសេនីយ៍ត្រី  មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣  ក៏បានបញ្ជាក់ថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ច ដើម្បីទទួលបានលទ្ធផលល្អ ត្រៀមលក្ខណ: ទាំងកម្លាំង សម្ភារ បច្ចេកទេស និងសម្អាតលេណដ្ឋាន ជាប្រចាំ  និងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *