មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចូលរួមការចុះធ្វើអធិការកិច្ចរបស់មហាអយ្យការ អមសាលាឧទ្ធរណ៍បាត់ដំបង..!!!

​ខេត្ដបន្ទាយមានជ័យ៖ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំលោកមេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស លោកមេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ លោកមេបញ្ជាការរងទទួលការងារគ្រឿងញៀន លោកប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងការិយាល័យចំណុះ លោកប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងការិយាល័យចំណុះ ព្រមទាំងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៩ សរុប២៩រូប អញ្ជើញចូលរួមការចុះធ្វើអធិការកិច្ចរបស់មហាអយ្យការ អមសាលាឧទ្ធរណ៍បាត់ដំបង ។ ពិធីនេះ￸ប្រារព្វធ្វើឡើងនៅសាលប្រជុំតូចជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម រៀម ច័ន្ទម្នី និង ឯកឧត្តម ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាឧទ្ទរណ៍បាត់ដំបង តំណាង ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ទរណ៍បាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *