អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ ផ្សព្វផ្សាយផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តការងារការងារអប់រំចិត្តសា្រស្ត..!!! (បន្ទាយមានជ័យ)៖ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ សុន សុីផូ នាយរងសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញផ្សព្វផ្សាយផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តការងារការងារអប់រំចិត្តសា្រស្ត ឆ្នាំ២០២២ នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤។

នាឱកាសថ្លៃងក្នុងពិធីផ្សព្វផ្សាយនេះលោកវរសេនីយ៍ទោ មានប្រសាសន៍ផ្តាំផ្ញើ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវគោរពតាមលក្ខខន្តិកៈបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ពិសេស វាយបកទាន់ពេលវេលាបណ្តាសកម្មភាពរបស់ពួកប្រឆាំង និងប្តេជ្ញាការពារ ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាភារកិច្ចស្នូលរបស់កងយោធពលខេមរភូមិន្ទផ្អែកតាមសភាពការណ៍បច្ចុប្បន្ន ដោយការងារពង្រឹងប្រៀបការពារជាតិ ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្រ្ត គ្រប់កំរិត ការងារបង្កបង្កើនផល ការងារជួយសង្គមដោយយោធិនគ្រប់រូប ត្រូវមនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ ឆន្ទៈ មោះមុត មានជំនាញ និងវិជ្ជាជីវ: ច្បាស់លាស់ ក្នុងនោះត្រូវគោរពអនុវត្ត បទបញ្ជា សេចក្តីណែនាំ សារាចរ របស់អគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ កងពលតូចថ្មើរជើងលេខ៥១ ។ ក្រៅពីនោះវរសេនីយ៍ទោ សុន ស៊ីផូ បានផ្តាំផ្ញើ និងក្រើនរំលឹកដល់ នាយទាហាន នាយទាហានរង និងពលហាន វរសេនាតូចថ្មើរជើងលេខ៥១៤ ទាំងអស់ត្រូវគោរព និងអនុវត្តឲ្យបាននូវបទវិន័យ បទបញ្ជាផ្ទៃក្នុង និងលក្ខ័នន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ជាពិសេស ការជំងឺកូវីដ-១៩ប្រភេទថ្មី BA4, BA5 និងជំងឺអុតស្វា ដ៏កាចសាហាវ ដោយបន្តអនុវត្តតាមប្រសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ នូវវិធានការ ៣ការពារ ៣កុំជាប់ជាប្រចាំ និងជៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *