នាំគ្នា ដោះស្រាយគំនុំចាស់ មុនថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ត្រូវបានសមត្ថកិច្ចនគរបាល

(ខេត្តបាត់ដំបង)៖ នៅថ្ងៃ ពុធ ៤កើត ខែ អាស្សុជ ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០​១៩​ អនុវត្តតាម ដី កាបង្គាប់ឲ្យនាំខ្លួន របស់អ​យ្យកា​រអមសាលា ដំបូងខេត្តបាត់ដំបង និងអនុវត្តតាម បទបញ្ជាដ៏ម៉ឹងម៉ាត់ របស់ ឯកឧត្តម ឧត្តមសេនី​យ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នង ការដ្ឋាននគរ​បាល ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការ ងារព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋានបាន ដឹកនាំកងកម្លាំងនគរ បាលក្នុងផែន ដែល​មានលោក វរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរ បាលព្រហ្មទណ្ឌ កំរិតធ្ងន់ បានសហការណ៍ជាមួយ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ ធ្វើការឃាត់និងនាំ ខ្លួនជន​សង័្សយចំនួន ០២ នាក់ភេទប្រុស ដែលទាក់ទង នឹងករណី (បង្កហិង្សាដោយ ចេតនាមានស្ថាន ទម្ងន់ទោសដោយ ការប្រើប្រាស់អាវុធ) កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩ នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជនសង័្សយទាំង ពីរនាក់រួមមាន៖១-ឈ្មោះ ចក់ ផល្លី ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ២-ឈ្មោះ ចក់ សានិត ហៅ នុត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ភូមិឃុំជាមួយគ្នា។

លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរ​បាល ស្រុកបាណន់បាន ប្រាប់អ្នកសាព័ត៌មានយើង ឲ្យដឹងថា  កាលពីយប់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ២០ និង​១៤នាទី នៅលើដងផ្លូវក្នុងភូមិដូង ឃុំចែងមាន​ជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងមាន ករ​ណី​(ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ ទោសដោ​យប្រើ ប្រាស់អាវុធ)មួយបាន កើតឡើងបង្កដោ​យ ជនសង័្សយមួយ ក្រុមមានគ្នាចំនួន ០៤នាក់ បានប្រើប្រាស់កាំបិត ស្ទាក់កាប់ប្រហារទៅ លើជនរងគ្រោះចំនួន ០៣នាក់បណ្តាលឲ្យ (ស្លាប់​)​ចំនួន០១នាក់និង០២នាក់ទៀត ទទួលរងរបួសត្រូវ នាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។

ជនរងគ្រោះទាំង ០៣នាក់រួមមាន៖ ១-ឈ្មោះ លន់ ឡា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង(ស្លាប់) ២-ឈ្មោះ រ៉ុង ណារ៉ូ ភេទប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ ភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបា​ណន់ ខេត្តបាត់ដំបង(រងរបួស)

៣-ឈ្មោះ កូវ សុជឿត ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិ បុះខ្នុរ ឃុំចែងមានជ័យ ស្រុកបា​ណន់ ខេត្តបាត់ដំបង(រងរបួស)។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារ ព្រហ្មទ័ណ្ឌបានបញ្ជាក់ថា  នៅក្រោ​យពេលករណី នេះកើតឡើង និងអនុវត្តនូវបទ​ បញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង  សមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវ ជាបន្ទាន់រហូតឈានទៅ ធ្វើការឃាត់ខ្លួនជន​ សង័្សយចំនួន ០១ នាក់នៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ​២០១៩ គឺឈ្មោះ នី គឹមហេង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិថ្មី ឃុំកន្ទឺ០១ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយឆ្លងតាមរយៈការស្រាវជ្រាវ និងអនុវត្តតាម ដីកាបង្គាប់របស់ អយ្យការអមសាលា ដំ​បូងខេត្តបាត់ដំបង ទើបសមត្ថកិច្ចនគរ បាលសហការណ៍ឃាត់ និងនាំខ្លួនបក្សពួកជន សង័្សយ​ចំនួន​០២នាក់ បន្ថែមទៀត រហូតដល់ ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យ​នគរ បាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបងបានបញ្ជាក់ថា ករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ ទោសដែលកើតឡើង ខាងលើនេះគឺបណ្តាល មកពីរឿងគំនុំ រវាងក្រុមជងសង័្សយ និងក្រុមជងរងគ្រោះ ។

បច្ចុប្បុន្នសមត្ថ កិច្ចនគរបាលកំពុង ធ្វើការស្រាវជ្រា​វបន្ថែម និងរៀបចំបញ្ជូនជនសង័្សយ ខាងលើ​ទៅកាន់ អយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ។ ដោយមុតចន្ត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *