លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបាន អញ្ជើញចុះពិនិត្យអគាររដ្ឋបាល និងអគារប្រចាំការនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត!

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យ អគាររដ្ឋបាល និងអគារប្រចាំការរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលកំពុងសាងសង់បន្ថែម លើអគារស្នាក់នៅរបស់កងកម្លាំងដែលសាងសង់រួចនាពេលកន្លងមក ។ ​នាឱកាសចុះត្រួតពិនិត្យជាក់ស្តែងនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានជំរុញដល់ក្រុមការងារទទួលសាងសង់អគាររដ្ឋបាល និងអគារប្រចាំការឱ្យបានលឿនផងដែរ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ក៏បានណែនាំបន្ថែមដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ត្រូវរៀបចំលម្អក្នុងបរិវេណមូលដ្ឋានរបស់ខ្លួនឱ្យមានសោភ័ណ្ឌភាពនឹងអនាម័យឲ្យបានកាន់តែល្អប្រសើរថែមទៀត នៅពេលសាងសង់អគារទាំងពីរខាងលើនេះរួចរាល់ ជាពិសេសជំរុញលើការងារលើកកម្ពស់ជីវភាពរបស់មន្ត្រីមូលដ្ឋានអាវុធហត្ថ ដោយពង្រឹងការងារបង្កបង្កើនផលមានដូចជា ការដាំដុះបន្លែបង្ការតាមបែបធម្មជាតិ និងចិញ្ចឹមសត្វជាដើម ដើម្បីបំពេញបន្ថែមលើការហូបចុករបស់កងកម្លាំងក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ អរគុណសន្តិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *