រថយន្ត ដឹកការ៉ូខូចខ្ទីច ខណៈធ្លាក់ចូល ជ្រោះយ៉ាងជ្រៅតែ សំណាងមនុស្ស មិនស្លាប់

(ខេត្តមណ្ឌលគីរី)៖ មានករណីដ៏រន្ធត់ មួយបានកើតឡើង ខណៈរថយន្តមួយគ្រឿង ដឹកការ៉ូ បានធ្លាក់ពី លើផ្លូវជាតិ ចូលជ្រោះជម្រៅ ប្រហែល១០០ម៉ែត្រ បណ្តាលឱ្យ រថយន្តខូចខ្ទេចខ្ទី ប៉ុន្តែសំណាងល្អ អ្នកបើកបរ ដែលគៀប ជាប់ក្នុងកាប៊ីនរថយន្ត និងអ្នករួមដំណើរម្នាក់ទៀត បានរួចផុតពីសេចក្តីស្លាប់។

ប៉ុន្តែយោងតាម ប្រភពពីកន្លែងកើតហេតុ អ្នកទាំងពីរ រងរបួសធ្ងន់និង ត្រូវបានសមត្ថកិច្ចជួយ គាស់យកចេញ ដឹកយក ទៅសង្គ្រោះនៅ មន្ទីរពេទ្យខេត្ត ។ ប្រភពបន្តថាករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបង្កដោយ ខ្លួនឯង បានកើត ឡើងកាលពីរសៀល ថ្ងៃទី២៣ខែសីហាឆ្នាំ២០២២ នៅជិតស្ពានអូរងើយ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចឱ្យដឹងថា រថយន្តកូរ៉េ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ៣E 7038  ជារបស់កងវិស្វកម្ម ដែលទទួលសាងសង់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលបើកបរដោយ ឈ្មោះ ឈា  សុភក្តិ ជាមន្រ្តីនគរបាល នៅក្រសួងមហាផ្ទៃ ។

សមត្ថកិច្ចបន្តថា រថយន្តនេះ បានដឹកការ៉ូ ពីភ្នំពេញ ទៅខេត្តមណ្ឌលគិរី ហើយនៅពេលមក ដល់កន្លែងកើតហេតុ  ស្រាប់តែធ្លាក់ពីលើផ្លូវជាតិ ចូលទៅជ្រោះតែម្តង ។ ចំពោះគ្រោះថ្នាក់ចរាចរណ៍ នេះនៅមិនទាន់ដឹង មូលហេតុឡើយទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *