កម្លាំងសមត្ថកិច្ច ស្រាវជ្រាវករណី ជួញដូរលើកម្លាំងពលកម្ម នៅព្រះសីហនុ ឈានដល់ឃាត់ ខ្លួនមនុស្ស ១១នាក់ និងដកហូតអាវុធមួយចំនួន

(ភ្នំពេញ)៖ នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ បណ្តាញព័ត៌មាន ឱ្យដឹងថា បន្ទាប់ពីស្រាវជ្រាវ លើករណីជួញដូរ កម្លាំងពលកម្មមួយ នៅខេត្តព្រះសីហនុ សមត្ថកិច្ចរកឃើញ អាវុធវែងខ្លីមួយចំនួន  និងឃាត់ខ្លួនជន ពាក់ព័ន្ធសរុប១១នាក់។

ប្រតិបត្តិការបង្ក្រាបករណី ជួញដូរកម្លាំងពលកម្ម បានធ្វើឡើងតាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមាន បណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា មាននារីម្នាក់ត្រូវបាន ក្រុមជនសង្ស័យចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើ ការងារក្នុងក្រុមហ៊ុន មួយកន្លែង នៅក្នុងខេត្តព្រះសីហនុ។

ប្រតិបត្តិការថ្ងៃដំបូងនោះ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យ៥នាក់ ដែលជាជនជាតិចិន និងបានរំដោះនារីរង គ្រោះម្នាក់ដែល ជាជនជាតិម៉ាឡេស៊ី។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីស្រាវជ្រាវ ក្នុងកិច្ចប្រតិបត្តិការបន្តនេះ កម្លាំងសមត្ថកិច្ចឃាត់ ខ្លួនបានជនសង្ស័យសរុប ០៨នាក់ ក្នុងនោះកម្លាំង សមត្ថកិច្ចដកហូតបាន អាវុធខ្លី ម៉ាក ZORAKI ចំនួន០១ដើម។

បន្តមកទៀត រហូតដល់យប់រំលង អធ្រាត្រវេលាម៉ោង ០១និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២កម្លាំងបាន ធ្វើការស្រាវជ្រាវបង្ក្រាបបាន ជនសង្ស័យជួញ ដូរអាវុធមួយដើមនោះ រហូតបន្តឈានទៅ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ទៀត ដែលមានខ្មែរ២នាក់ និងចិនម្នាក់ ព្រមទាំងដកហូតបាន វត្ថុតាង អាវុធមួយ ចំនួនបន្ថែមទៀត ដែលមានឈ្មោះ ដូចខាងក្រោម៖

១៖ ឈ្មោះ TANG GUO HUI ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែនលេខៈ EH6362750 ២៖ ឈ្មោះ សាន សុខឡេង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ៣៖ ឈ្មោះ ថៃ ឃាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

ចំណែកវត្ថុតាងដែល ត្រូវបានដកហូតបាន រួមមាន៖ អាវុធវែង២ដើម (ម៉ាត់ត្រយ៉ែត និងកាលីតឌូ), បង់ត្រឡោក ០១, បង់អាវុធវែង AK ចំនួន ០១, អាវុធខ្លី ០៣ដើម (សរុបរួម ០៤ដើម), ម៉ាក ZORAKI ពណ៌ខ្មៅ បង់១, ម៉ាក ZORAKI ពណ៌ខ្មៅ បង់១, ម៉ាក SIG SAURER ពណ៌ខ្មៅ បង់២, គ្រាប់កាំភ្លើង ២៤០គ្រាប់ (សរុបរួម ២៦៥គ្រាប់), រថយន្ត ចំនួន ០១គ្រឿង។

សូមបញ្ជាក់ថា ពេលនេះ កម្ពុជាកំពុងបើក ប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីត្រួតពិនិត្យ ការស្នាក់នៅរបស់ជន បរទេសនៅកម្ពុជា លើកលែងតែមន្រ្តីការទូត ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញា ដែលពាក់ព័ន្ធនឹង ជួញដូរមនុស្ស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *