ស្លាប់០២នាក់ក្នុងចំ ណោម៥នាក់បាន ស្លាប់ក្នុងករណីគ្រោះថ្នាក់ ចរាចណ៍រថយន្តម៉ាក Thundra ធុនដ្រា

ស្លាប់០២នាក់ក្នុងចំ ណោម៥នាក់បាន ស្លាប់ក្នុងករណីគ្រោះថ្នាក់ ចរាចណ៍រថយន្តម៉ាក Thundra ធុនដ្រា

(ខេត្តមណ្ឌលគីរី)៖ យោងតាមសេចក្តីរាយការថា គ្រោះថ្នាក់ចរាចរណ៍ មួយនេះបានកើតឡើង នៅវេលាម៉ោង ២៣និង ១៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២  នៅចំណុចហួសស្នាក់ការ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៧៨ និង ៧៩ ទិសដៅពីរកើតទៅលិច លើផ្លូវជាតិលេខ៧៦ ស្ថិតនៅ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បង្ករឡើងដោយរថយន្ដ ម៉ាកធុនត្រា ពណ៌ស គ្មានស្លាកលេខ បើកធ្លាក់ផ្លូវដោយ ខ្លួនឯងបណ្តាល អោយ (ស្លាប់មនុស្ស០២នាក់ ) ដែលមានដូចខាងក្រោម:

១. អ្នកបើកបរឈ្មោះ ទេព ស្រស់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( ស្លាប់ )។

២. អ្នករួមដំណើរឈ្មោះ សួ សុវណ្ណថា ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ ភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( ស្លាប់ )។

៣. អ្នករួមដំណើរឈ្មោះ ខៀវ សារុំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )។

៤. អ្នករួមដំណើរឈ្មោះ ស្រេង ផល្លី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )។

៥. អ្នករួមដំណើរឈ្មោះ គុជ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែងក្នុង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )។

មូលហេត បណ្តាលអោយគ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើង ដោយសាររថយន្ដបើកបរ ក្នុងល្បឿនលឿនផ្លូវកោង ទើបរ៉េចង្កូតធ្លាក់ផ្លូវតែម្ដង។

បច្ចុប្បន្ន: សាកសពទាំង ០២ នាក់ត្រូវបានប្រគល់ ជូនសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទុក នៅកន្លែងកើតហេតុ រងចាំរថយន្តស្ទូច។

You might like

Leave a Reply

Your email address will not be published. Required fields are marked *