(ខេត្តក្រចេះ)៖ មនុស្សម្នាក់បានបាត់ ខ្លួនរកសាកសពមិន ទាន់ឃើញ ខណៈ៣នាក់ទៀតរងរបួស កំពុងជួយសង្គ្រោះ បន្ទាប់ពីពួកគេស្រវឹងស្រា បើករថយន្តឆ្លងកាត់ ទំនប់បង្ហៀរស្របពេល មេឃភ្លៀងខ្លាំងទឹកជន់ ឡើងហូរប៉ើងរថយន្ត ធ្លាក់ពីលើទំនប់ ចូលប្រឡាយ កួចលិចបាត់ ព្រឹកឡើងទើបរក រថយន្តឃើញនិងស្ទូ ចឡើងគោក។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង ត្រង់ចំណុចទំនប់ ទឹកបង្ហៀរ”ថ្ពង” ស្ថិតនៅភូមិថ្ពងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោង ០០និង៣០នាទី រំលងអាធ្រាតឈាន ចូលថ្ងៃទី២៤ខែសីហា ឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថាៈ ជនរងគ្រោះមានគ្នា៤នាក់ ១/.ឈ្មោះ ឈួន រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (ជាអ្នកបើកបរ) រងរបួសស្រាល។ ២/.ឈ្មោះ ខឹម វីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នករួមដំណើរ) រងរបួសស្រាល។ ៣/.ឈ្មោះ អ៊ុច សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល។ ទាំង៣នាក់ខាងលើបាន បញ្ជូនព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកស្នួល។ ៤/.ឈ្មោះ ទិត្យ មេសា ភេទប្រុស អាយុ៣១ឆ្នាំ កំពុងបាត់ខ្លួនរក ពុំទាន់ឃើញនៅឡើយ។
បើតាមសេចក្ដី រាយការណ៍បានឱ្យដឹងថាៈ នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ បានផឹកស្រានៅផ្ទះ។ លុះយប់បន្តិច ក៍បែកគំនិតនាំគ្នាទៅច្រៀង KTV ដោយបើករថយន្ត កាត់ទំនប់ទឹកបង្ហៀរ”ថ្ពង” ប៉ុន្តែទឹកមិនទាន់ ហូរខ្លាំងទេ។
ជាមួយគ្នានោះ ភ្លៀងបានបន្តធ្លាក់ឥតឈប់ បណ្ដាលឱ្យទឹក ទំនប់បង្ហៀរ”ថ្ពង”ចាល់ឡើងនឹងហូរខ្លាំង។ រហូតដល់ម៉ោងកើតហេតុ ជនរងគ្រោះបាន បើករថយន្តចេញពី KTV ក្នុងបំណងមកផ្ទះ របស់ខ្លួន។ លុះដល់ចំណុចកើត ហេតុ ស្រាប់តែទឹកហូរ ប៉ើងរថយន្ត ធ្លាក់ពីលើទំនប់ លិចបាត់តែម្ដង។
ដោយក្នុងពេល នោះជនរងគ្រោះ បីនាក់ បានដោះខ្លួនចេញរួច ខណៈម្នាក់ទៀតឈ្មោះ ទិត្យ មេសា លិចទៅជាមួយរថយន្ត។ លុះដល់ព្រឹកឡើង សមត្ថកិច្ចពលរដ្ឋ រួមនិងក្រុមគ្រួសារ រករថយន្តឃើញ និងស្ទូចឡើងគោកផងដែរ។ ដោយឡែងជនរងគ្រោះឈ្មោះ ទិត្យ មេសា សមត្ថកិច្ចជំនាញ និងសាច់ញាត កំពុងស្វែងរកសព៕