(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារតំណាង អគ្គនាយកដ្ឋានទ្រព្យ សម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើរពន្ធ តំណាងអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា មន្ត្រីគយចល័តតំបន់ ១ និង មន្ត្រីគយសាខាខេត្ត បន្ទាយមានជ័យ ដឹកនាំដោយលោក កែវ សារ៉ាត់ បានអញ្ជើញចុះត្រួតពិនិត្យ និងបិទលតាប័ត្រពន្ធគយ រថយន្តពន្ធនិង អាករជាបន្ទុករបស់រដ្ឋ ចំនួន០៥គ្រឿង ក្នុងចំណោម (៧៥៧គ្រឿង) របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណ: នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញ ចូលរួមពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ តំណាងគណៈកម្មការ ត្រួតពិនិត្យរថយន្ត ក្រសួងមហាផ្ទៃ និងមន្ត្រីក្រោម ឱវាទជាច្រើនរូប។
គួរបញ្ជាក់ថា រថយន្តទាំង០៥គ្រឿង ដែលក្រុមការងារគយ និងរដ្ឋាករចុះពិនិត្យ ថ្ងៃនេះគឺជារថយន្តចង្កូត ឆ្វេងទាំងអស់ មានស្រាប់ ដែលបានប្រើប្រាស់ ជាមធ្យោបាយដឹកជញ្ជូន ប្រចាំនៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយ មានជ័យ។
ក្រោយត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឯកសាររួច ក្រុមការងារគយ ក៏បានបិទលតាប័ត្រពន្ធគយ ដើម្បីបញ្ជាក់ពីភាពស្រប ច្បាប់របស់រថយន្តនីមួយៗ និងបានប្រគល់ជូន អង្គភាពនគរបាលយក ទៅប្រើប្រាស់បន្តវិញ៕