លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងការងារ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមតំបន់ព្រំដែន..!!

(ខេត្តត្បូងឃ្មុំ)៖ កាលពីថ្ងៃទី ទី២៤ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ពង្រឹងការងារ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមតំបន់ ព្រំដែន នៅទីបញ្ជាការដ្ឋាន វរសេនាតូចនគរបាលកា រពារព្រំដែនគោកលេខ ៦១៧ ការចូលរួមពីលោក លោកស្រីស្នងការរង លោកមេបញ្ជាការ មេបញ្ជាការរង នាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ នគរបាលការពារ ព្រំដែនគោក នៃវរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ ៦១៧  លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលជាប់ព្រំដែន នៃស្រុកមេមត់ សរុបចំនួន ១០៥នាក់។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍លើកឡើង ស្តីអំពី  ការគ្រប់គ្រងបទ ល្មើសពហ្មទណ្ឌ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និង ការគ្រប់គ្រងមុខសញ្ញា បទល្មើសព្រហ្មទណ្ឌ  កិច្ចការងារសន្តិសុខ បញ្ហាក្មេងទំនើង កម្លាំងវេនប្រចាំបញ្ជា ២៤ម៉ោង និងបទល្មើសផ្សេងៗ នៅតាមខ្សែបន្ទាត់ ព្រំដែន។

មន្ត្រីនគរបាលទាំងអស់ត្រូវចេះ សាមគ្គីភាព សហការគ្នា និងផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ឲ្យបានកាន់តែល្អប្រសើរ ។ ត្រូវបំពេញភារកិច្ច របស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ពិសេសមន្ត្រីនគរបាលចំណុះ វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦១៧ ។

លោកឧត្តមសេនីយ៍ស្នងការ បាន ចែកពូជគ្រាប់ត្នោត សរុបចំនួន ១០.០០០គ្រាប់ សម្រាប់ប្រគល់ជូន លោកនាយប៉ុស្តិ៍ នគរបាលការពារព្រំដែន ទាំង៨ប៉ុស្តិ៍ ចំណុះ វរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ ៦១៧ ដើម្បីយកទៅ ដាំនៅតាមអង្គភាពរបស់ខ្លួន ផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *