(ភ្នំពេញ)៖ តាមសេចក្តីរាយការពី ប្រជាពលរដ្ឋបានអោយ ដឹងថាមានទីតាំងពី កន្លែងផ្សេងគ្នាបាន លួចបើកល្បែងស៊ីសង ប្រភេទកាស៊ីណូ បៀរការ៉ាត ល្បែងផ្សេងជាច្រើន ដោយមិនឃើញអាជ្ញាធរ មូលដ្ឋាន រឺ លោក មេប៉ុស្ត៍ និងលោកអធិការ លោកអភិបាលខណ្ឌ ចុះបង្គ្រាបទាន់តែសោះ រឺទីតាំងខាងលើ មានខ្សែរ ធំហើយ ទើបបើកយ៉ាង រំភើយបែបនេះ។
ទីតាំងខាងលើនេះ ស្ថិតនៅតាមបណ្តោយ ផ្លូវបត់ចូលស្តុំ ផ្សារព្រែកទារក្នុង ភូមិក្បាលដំរី២ សង្កាត់ កាកាប២ ខណ្ឌពោលសែនជ៏យ រាជធានីភ្នំពេញ។
តាមការរាយការលើក ឡើងប្រាប់មកអង្គភាព សារពត៍មានយើង បានអោយដឹងថា ទីតាំងខាងលើ បើកទទួលភ្ញៀវ ទាំងយប់ទាំងថ្ងែ ហើយភាគច្រើនអ្នកចូល ទៅលេងសុទ្ធតែ ជនជាតិចិនហើយ ពេលចូលទៅលេង ហើយ ជនជាតិចិន ទាំងនោះចេញមកក្រៅស្រែ ឡូឡាពេញផ្លូវបង្ករអោយ រំខានដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតទី នោះហើយប្រជាពលរដ្ឋ រស់នៅដោយភ័យខ្លាច។
ប្រជាពលរដ្ឋបាន លើកឡើងបន្តទៀតថា កន្លងមកបទល្មើស ករណីឆក់ ភ្លន់ លួច គាស់ផ្ទះ ហឹង្សាកើតឡើង សុទ្ធសឹងចេញពី កន្លែងបើកល្បែង អស់ទាំងនេះ តើឯណាទៅ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច។
ប្រជាពលរដ្ឋមាន ការសំនូមពរដល់ លោក សក់ ចន្ទ័កញ្ញារិទ្ធ. អភិបាលខណ្ឌពោល សែនជ័យ ដែលទើបនឹង ឡើងកាន់តំណែងថ្មី និងលោកអធិការ ខណ្ឌសូមលោកជួយចុះ ត្រួចពិនិត្យនិងបង្គ្រាប ទីតាំងខាងលើនេះផង ដើម្បីអោយប្រជាពលរដ្ឋ រស់នៅដោយភាពកក់ ក្តៅនិងសុវត្ថិភាពផងដែល។
ជុំវិញខាងលើនេះ អង្គភាពសារព័ត៌មាន យើងខ្ញុំមិនអាចសុំការ បំភ្លឺពីលោកអធិការ ខណ្ឌពោល សែនជ័យ បានទេព្រោះគ្មាន លេខទំនាក់ទំនង៕