ល្បីឈ្មោះលោក សាមិត្ត វីរៈ ហៅ (ពេជ្រធឿន)តំណាងក្រុមហ៊ុន សីលាដាមុិច កំពុងប្រើរូបភាពអភិវឌ្ឍន៍លើដីសប្បទាន តែបែរជា បន្លំកាប់ឈើលក់ ទៅវិញ

(ខេត្តព្រះវិហារ)៖ ថ្មីៗនេះប្រភពពី អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់ថា លោក សាមិត្ត វិរ: ហៅ (ពេជ្រធឿន) តំណាងអោយ ក្រុមហ៊ុន សីលាដាម៉ិច កំពុងប្រើរូបភាព កន្ទេលធំ បន្លំដេក បន្ទាប់ពី ទទួលបានសិទ្ធិមើលការ ខុសត្រូវពីក្រុមហ៊ុន តែបែរជា បំផ្លិចបំផ្លាញ ព្រៃឈើរបស់រដ្ឋ គ្មានញញើតដៃ ទោះបី នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល កំពុងតែអោយមន្រ្តី ក្រោមឱវាទ យកចិត្ត ទុកដាក់ អោយបានខ្ពស់ ទៅលើ ការ ហាមឃាត់ សកម្មភាព ឈូសឆាយ និង កាប់បំផ្លាញ ទន្រ្ទានដីព្រៃ និង ព្រៃឈើ ការពារដោយ រដ្ឋ។

បើតាមប្រភពបានប្រាប់ ឲ្យដឹងទៀតថា លោក សាមិត្ត វិរ:ហៅ (ពេជ្រធឿន)បានដាក់កម្លាំង ចូលទៅកាប់បំផ្លាញព្រៃឈើ និងដឹកយកទៅលក់ នៅខេត្តសៀមរាប និងបណ្តាលខេត្តនានា ។ទីតាំងដី ដែល ក្រុមហ៊ុន សីលាដាមុិច ទទួលបានសិទ្ធិវិនិយោគនេះ ស្ថិតនៅ ភូមិស្រយង់ ឃុំ ស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ដោយ ក្រុមហ៊ុនមួយនេះ បានទទួល ដី សម្បទាន ពី រាជរដ្ឋាភិបាល កម្ពុជា រយ: ៥០ឆ្នាំ ដើម្បីអភិវឌ្ឍន៍ លើផលដាំណាំ កសិកម្ម “ចំការកៅស៊ូ” ។

ក៏ប៉ុន្តែ អស់រយ:ពេល ១០ឆ្នាំទៅហើយ បែរជាមិនឃើញ មានការអភិវឌ្ឍន៍ ឬ ដាំដុះដាំណាំអ្វីឡើយ នៅលើដីក្រុមហ៊ុន ។ បន្ទាប់មក ក្រុមហ៊ុន បានផ្ទេរសិទ្ធិអោយលោក សាមិត្ត វិរ:ហៅ (ពេជ្រធឿន) ធ្វើជាតំណាង សំរាប់ចាត់ចែង ឬមើលការខុសត្រូវការងារ ជំនួស ក្រុមហ៊ុន សិលាដាមេច លើដីទំហំ ជាង ៦០០០ ហិចតា (ប្រាំមួយពាន់ ហិចតា) ។

ប្រភពបានបន្តទៀតថា ឈ្មោះសាមិត្ត វិរៈ ហៅ(ពេជ្រធឿន) បើកដៃអោយពួកឈ្មួញ ដាក់ម៉ាស៊ិនង៉ោង ចូលដើម្បីបំផ្លិចបំផ្លាញ ព្រៃឈើទៅវិញ។ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិម្រិច បានសម្តែងការ មិនពេញចិត្ត ពេលធ្វើដំណើរ ម្តងៗ ដោយ ឆ្លងកាត់ប៉ារ៉ាស និងតឹងរឹង ហួសហេតុ ហើយថែមទាំង ត្រួតពិនិត្យនិងឆែកឆេរ ពេលពួកគាត់ដឹកឈើគ្រាក់បង្កោលរបង ២ ឬ ៣ដើម សោះ បែរជា ចាប់ធ្វើកិច្ចសន្យា ដើម្បីបំភ្លាន់ភ្នែក មហាជន អោយឃើញថា តំណាងក្រុមហ៊ុន ល្អស្អាតស្អំ មិនមាន ពាក់ព័ន្ធនិងបទល្មើសព្រៃឈើ ។

តាមការ ពិត សកម្មភាព នៃការរឹតបន្តឹង និង ឆែកឆេរពលរដ្ឋ គឺដើម្បី បិតបាំងថា ក្រុមហ៊ុន បានគោរព ច្បាប់ត្រឹមត្រូវ គឺមិនបានបំផ្លាញព្រៃឈើឡើយ  តែធាតុពិត ត្រូវបានលាតត្រដាង គឺនៅខាងក្រោយក្រុមហ៊ុន មានឈើជាច្រើន សន្ធឹកសន្ធាប់ ព្រមទាំង មានទីតាំង ឧបករណ៍ សំរាប់ឈូសជ្រៀក ឈើ ត្រូវបានលាក់ទុក ក្នុង ព្រៃ ។

មហាជន ស្នើដល់ លោកនាយឧត្តមសេនីយ៍ឯក សៅសុខា អគ្គមេបញ្ជាការង កងយោធពលខេមរភូមិ និង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណះ បញ្ជាការទប់ស្កាត់បទ ល្មើសព្រៃឈើ សូមជួយចុះអន្តរាគមន៍ និង ដាក់វិធានការក្តៅលើក្រុម ហ៊ុន សីលាដាម៉ិច នេះផងទាន បើពុំដូច្នោះ ព្រៃឈើ នៅខាង ក្រោយទីតាំង ក្រុមហ៊ុន មួយនេះ ប្រាកដ ជារលាយ ហិនហោច ជាមិនខាន ។

ដោយយោង តាមប្រភព មួយដាច់ដោយឡែក បានអះអាង និង បញ្ជាក់ថា បច្ចុប្បន្ននេះលោកសម្មិត្តវីរះ ត្រូវបាន ក្រុមហ៊ុន សីលាដាម៉ិច បាត់បង់ទំនុកចិត្ត និងបាន ដកសិទ្ធិមិនអោយធ្វើជាតំណាង ក្រុមហ៊ុន តទៅទៀតផងដែរ ដោយសារបុគ្គលរូបនេះ បានអនុវត្តផ្ទុយពីគំរោង ផែនការណ៍ យុទ្ធសាស្ត្រ និង ការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ។

ទោះបីជាយ៉ាងណា ក៏ដោយ ជុំវិញបញ្ហានេះ នៅរហូតមកដល់ថ្ងៃទី ២២ខែសីហា ឆ្នាំ២០២២ អង្គភាពសារព័ត៌មានមហាជន យើងនៅមិនទាន់ ទទួល បានការបំភ្លឺ ណាមួយ ពី លោក សាមិត្ត វីរៈ តំណាងក្រុមហ៊ុន សីលាដាមុិច នៅឡើយទេ ដោយសារ គ្មានលេខទូរស័ព្ទ ទំនាក់ទំនង ដើម្បី សុំការបំភ្លឺ ។ អាស្រ័យហេតុ នេះ អង្គភាព យើង រីករាយ ទទួល ការបំភ្លឺរៀងរាល់ម៉ោងធ្វើការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *