កម្លាំងនគរបាល ក្រុងបាត់ដំបង ឃាត់ខ្លួនជន សង្ស័យម្នាក់ពីបទ ចែកចាយនិង ប្រើប្រាស់គ្រឿងញៀន

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើគ្រឿងញៀន នៃអធិការនគរបាល ក្រុងបាត់ដំបងចុះ បង្ក្រាបករណីចែក ចាយគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យ១ នាក់កាលពីរសៀល នាថ្ងៃទី០២ខែតុលាឆ្នាំ​ ២០១៩វេលាម៉ោង១៦ និង១៥នាទីនៅចំណុច ក្រុមទី១២ស្ថិតក្នុង ភូមិអង់សង្កាត់អូរចារ ក្រុងបាត់ដំបងខេត្ត បាត់ដំបង។

សមត្ថកិច្ចបានអោយ ដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមាន ឈ្មោះស៊ឹម សេរី ហៅដែន ភេទអាយុ៣៥ឆ្នាំ មានទីលំនៅ ក្នុងភូមិអង់  សង្កាត់អូរចារ ក្រុងបាត់ដំបង  ខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យបាន កម្លាំងជំនាញដក ហូតបានវត្ថុតាង រួមមានម្សៅក្រាម ពណ៌សថ្លាច្រកក្នុង ថង់ប្លាស្ទីចថ្លា ចំនួន ០១កូនថង ទូរសព្ទ័ដៃ ចំនួន១គ្រឿង កូនកាបូបចំនួន១។

លោក វរសេនីយឯក ឆាង វណ្ណឆៃ អធិការនគរ បាលក្រុង បាត់ដំបងបាន ប្រាប់អោយ ដឹងថាការចុះបង្ក្រាប ករណីឃាត់ជន សង្ស័យនិងចែកចាយ គ្រឿងញៀនខាងលើនេះ គឺទទួលបានសេច ក្តីរាយការពីបណ្តាញ ភ្ងាក់ងារសម្ងាត់ព្រម ទាំងបើក កាស៊ីបអង្គេត រហូតឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ បានតែមម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ បានកម្លាំងជំនាញ នគរបាលក្រុងបាត់ ដំបងកសាងសុំនុំ រឿងបញ្ជូនទៅកាន់ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បី ចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕ ដោយលោក មុតចន្ត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *