ទីតាំងល្បែងស៊ីសង ជល់មាន់អនឡាញ តាមកញ្ចក់ទូរទស្សន៍ ពីរកន្លែងនៅក្នុងឃុំប្រធាតុ សមត្ថកិច្ចមិនហ៊ាន បង្រ្កាបសង្ស័យ ជាឆ្នំាងបាយរបស់លោក សួន សំអឿនអធិការ ស្រុកកំពុងត្របែក

(ខេត្តព្រៃវែង)៖ តាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា រាល់ថ្ងៃគាត់មានការ ព្រួយបារម្មណ៍ជាខ្លាំងពី សុខ សុវត្ថិភាពនៅក្នុងភូមិ ឃុំ ដោយទីតាំងល្បែង ស៊ីសងខុសច្បាប់ ប្រជល់មាន់អនឡាញ តាមកញ្ចក់ទូរទស្សន៍ មិនដែលឃើញ សមត្ថកិច្ចពាក់ពន្ធ័ ចុះបង្រ្កាប់ឡើយ។

ជាក់ស្តែងទីតាំង ពីរកន្លែងក្នុងភូមិ ប្រធាតុ នឹង ភូមិខ្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក ឃើញមានអ្នកចូលលេង យ៉ាងគគ្រឹកគគ្រេង។ យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមាន បទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅ ដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង ខាងលើនេះ ដែលកំពុងតែរួម ចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.របស់ពួកគាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដោយអាជ្ញាធរមានសមត្ថកិច្ច  មិនមានចំណាត់ការបង្ក្រាប ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសង ដែលស្ថិតនៅក្នុងតំបន់របស់ខ្លួន។

ពាក់ពាន្ធ័ករណីខាងលើ នេះប្រជាពលរដ្ឋស្នើ សុំដល់លោកវរសេនីយ៍ឯក សួន សំអឿន អធិការស្រុកកំពង់ ត្របែក មានចំណាត់ការផង និងជួយមើល មន្ត្រីក្រោមឱវាទផង តើរាល់ថ្ងៃនេះគាត់ រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុង មូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?។

You might like

Leave a Reply

Your email address will not be published. Required fields are marked *