(ភ្នំពេញ)៖ បើយោងតាម ប្រជាពលរដ្ឋបាន រាយការណ៍មកថា នៅចំណុចតាមផ្លូវបេតុងទល់មុខ វត្តសាមគ្គីរង្សី ខ្លោងទ្វារខាងកើត ចម្ងាយ១៥០ម៉ែត្រ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទីតាំងសង្វៀន ល្បែងស៊ីសងជល់មាន់ និងអាប៉ោង ដុះស្លែមួយកន្លែងបាន ធ្វើសកម្មភាពបើក លេងបានយ៉ាង រំភើយ!តែ អាជ្ញាធរនិងសមត្ថកិច្ចក្នុ ងមូលដ្ឋាន មិនធ្វើការបង្រ្កាប! សង្ស័យជាឆ្នាំង បាយទេដឹង? បាននាំគ្នា រក្សាភាពស្ងៀមស្ងាត់។
ប្រភពដដែលពីពលរដ្ឋ បាននាំគ្នាដាក់សង្ស័យ ម្ចាស់ទីតាំងល្បែង ខាងលើនេះ បានសែនព្រេនត្រូវ គ្នាជាមួយ អាជ្ញាធរនិង សមត្ថកិច្ចក្នុងមូលដ្ឋាន នៅក្នុងទឹកដី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រួចអស់ហើយ បានទីតាំងល្បែង ស៊ីសងជល់មាន់ និងអាប៉ោង ដុះស្លែ មួយកន្លែងនេះ ហ៊ានដំណើរការបើក លេងមិនខ្លាចញញើត អាជ្ញាធរនិង សមត្ថកិច្ចក្នុងមូលដ្ឋាន ចុះធ្វើការបង្រ្កាបឡើយ! ឬមួយដូចពលរដ្ឋ ដាក់ការសង្ស័យហើយ មើលទៅបានម្ចាស់ ទីតាំងល្បែងខុសច្បាប់ មួយកន្លែងនេះ ហ៊ានបោះពាក្យសម្តី ជាមួយអ្នកសារព័ត៌មាន ឲ្យទៅប្តឹងអ្នកណា ក៏ប្ដឹងទៅគេមិនខ្លាចឡើយ! ព្រោះគេបានរត់ការ បង់លុយឲ្យទៅអាជ្ញាធរនិង សមត្ថកិច្ចដែលពាក់ព័ន្ឋ នៅក្នុងមូលដ្ឋាន អស់ហើយបានគេ ហ៊ានបើកលេង បានបែបនេះ ។
ប្រភពពីប្រជាពលរដ្ឋ បានបន្តទៀតថា ដោយសារល្បែងនេះហើយ ធ្វើឲ្យប្ដីឬកូនៗពួកគាត់ បោះបង់ការងារចោលអស់ នាំគ្នាប្រព្រឹត្តតែល្បែង មួយមុខមិនគិតអ្វីទាំងអស់ មិនថាម៉ូតូរឺឡាន សូម្បីទ្រព្យសម្បត្តិ នៅក្នុងផ្ទះមានបន្តិចបន្តួច ក៍យកទៅលេង អស់គ្មានសល់ ដូច្នេះហើយពួកគាត់ រស់នៅមានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ (ពោលគឺ) ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហឹង្សាជាដើម ។
ជុំវិញករណីនេះ ប្រជាពលរដ្ឋរស់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បាននាំគ្នាធ្វើការសំណូម ពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរ បាលរាជធានីភ្នំពេញ សូមមេត្តាចាត់ កម្លាំងជំនាញក្រោមឪវាទ ចុះធ្វើការត្រួតពិនិត្យ និងសាវជ្រាវភាពជាក់ស្តែង ដើម្បីមានវិធានការក្នុង ការបង្រ្កាប!ទីតាំងល្បែង ស៊ីសងជល់មាន់ និងអាប៉ោង ដុះស្លែមួយកន្លែងនេះ ឲ្យស្របតាមគោល នយោបាយភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដោយក្រសួងមហាផ្ទៃ ផងទាន៕