វគ្គបណ្តុះបណ្តាល គណៈកម្មការរៀបចំការ ប្រកួតកីឡាទ្រីយ៉ាត្លុង នៅខេត្តកែប

(ខេត្តកែប)៖ សណ្ឋាគារកែបបេ ខេត្តកែប នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំពិធីបើក វគ្គបណ្តុះបណ្តាល គណៈកម្មការរៀបចំការ ប្រកួតកីឡាទ្រីយ៉ាត្លុង  វគ្គបណ្តុះបណ្តាលនេះ បានការអញ្ជើញជា អធិបតីភាពពីសំណាក លោកស្រី ម៉ក់ សុវណ្ណស៊ីថា សមាជិកសភា មណ្ឌលភ្នំពេញ និងជាអនុប្រធាន សហព័ន្ធកីឡាទ្រីយ៉ាត្លុង កម្ពុជា  លោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប  និងលោក vijitr Sittinawin ប្រធានសហព័ន្ធកីឡា ទ្រីយ៉ាត្លុងថៃឡងដ៍ និងជាប្រធានស្តីទី  សហព័ន្ធកីឡា ទ្រីយ៉ាត្លុងអាស៊ី ព្រមទាំងបានការ អញ្ចើញចូលរួមពី អគ្គលេខាធិការ សហព័ន្ធ កីឡា ទ្រីយ៉ាត្លុង កម្ពុជា លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តកែប កីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ ក្នុងពិធីបើកវគ្គបណ្តុះ បណ្តាលនាឱកាសនោះ លោកស្រី ម៉ក់ វណ្ណស៊ីថា បានលើកឡើងថា៖ វគ្គបណ្តុះ បណ្តាលថ្ងៃនេះ មានសិក្ខាកាម ចំនួន៣០នាក់ ជាអត្តពលិក ជម្រើសជាតិ មន្ត្រី និងលោកគ្រូបង្វឹក   ចំពោះវគ្គ បណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើ ទ្រឹស្តី Technical Handbook 2023 និង Technical Committee និងការអនុវត្តជាក់ស្តែង លើឆ្នេរសមុទ្រស្រីសរ។

ចំពោះការសិក្សាលើ Technical Handbook 2023 និង Technical Committee ពិតជាមានសារៈ សំខាន់ណាស់ ដើម្បីឱ្យអត្តពលិក និងគណៈកម្មការរៀបចំ ការប្រកួតយល់ច្បាស់ពី ច្បាប់ប្រកួតអន្តរជាតិ ឬស៊ីហ្គេម ជៀសវាងការយល់ខុស ឬមិនបានដឹងពីច្បាប់ប្រកួត ការរៀបចំប្រកួត ក្នុងនាមយើងជាម្ចាស់ ផ្ទះយើងត្រូវតែស្វែងយល់ អោយបានគ្រប់ជ្រុងជ្រោយ និងស្របតាម បទដ្ឋានអន្តរជាតិ។

លោក ព្រុំ គន្ធិ អភិបាលរងខេត្ត មានប្រសាសន៍ស្វាគមន៍ និងផ្តាំផ្ញើថា៖ ការរៀបចំវគ្គបណ្តុះបណ្តាល ជូនដល់គណៈកម្មការ រៀបចំការប្រកួតកីឡា ទ្រីយ៉ាត្លុងនៅពេលនេះ គឺធ្វើអោយមាន បំណិនពិតប្រាកដ និងអាចយកចំណេះដឹង ទាំងនេះសម្រាប់ អនុវត្តក្នុងការងារបច្ចេក ទេសនៃការប្រកួត ដែលធ្វើអោយកីឡាករ កីឡាការិនី កាន់តែមានជំនឿចិត្ត និងអាចក្លាយទៅ ជាគណៈកម្មក្នុងការប្រកួត ជាលក្ខណៈអន្តរជាតិជាដើម។

ការរៀបចំវគ្គបណ្តុះ បណ្តាលដល់គណៈ កម្មការរបស់សហព័ន្ធ កីឡសទ្រីយ៉ាត្លុង គឺជាការចូលរួម ចំណែកយ៉ាងធំធេង ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស លើវិញ្ញាសារកីឡា ទ្រីយ៉ាត្លុង ហើយចំពោះការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណា ចក្រកម្ពុជាធ្វើជា ម្ចាស់ផ្ទះនោះ ខេត្តកែប ក៏បានទទួលលើ វិញ្ញាសាមួយនេះដែរ គឺកីឡាទ្រីយ៉ាត្លុង។

ជាមួយគ្នានេះលោក អភិបាល រងខេត្ត ក៏សូមឱ្យសិក្ខាកាមទាំង អស់យកចិត្តទុកដាក់ ស្តាប់លើការពន្យល់ ការអនុវត្តជាក់ស្តែង ឱ្យស្របទៅនឹងកម្មវិធី ដែលបានគ្រោងទុក ជាពិសេស នៅពេលប្រកួតត្រូវ ប្រឹងអោយអស់ពីសមត្ថភាព ដើម្បីទទួលបានមេដាយ ជូនជាតិ មាតុភូមិរបស់យើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *