លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាឲ្យ កម្លាំងនគរបាល ទូទាំងខេត្ត ត្រូវចុះបង្ក្រាប រាល់ការលក់ ចែកចាយ និងអ្នកជក់បារីអេឡិច ត្រូនិចគ្រប់ទីកន្លែង

(ខេត្តបន្ទាយមានជ័យ))៖ កាលពីព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នគរបាល ទូទាំងខេត្តបន្ទាយមានជ័យ ទាំងអស់ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពជួញដូរ លក់ចែកចាយ និងអ្នកប្រើប្រាស់ បារីអេឡិចត្រូនិច ( Cigarettes Electronic ) អ្នកទាំងអស់នេះត្រូវ កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ដោយមិនអាច អត់អោនឲ្យបាន។

ការដាក់ចេញបទបញ្ជានេះ ក្នុងឱកាសដែល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូក សរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅ បន្តសម្រាប់ឆមាស បន្ទាប់ នៅស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនោះទៀត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឲ្យនគរបាលក្នុង ខេត្តទាំងអស់ត្រូវចាត់ វិធានការ លុបបំបាត់ និងធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ការ លក់ចែកចាយបារីអេឡិច ត្រូនិចធ្វើ ការទប់ស្កាត់រាល់រូបភាព  ដែលក្រុមយុវវ័យ ជក់បារីអេឡិចត្រូនិច នេះនៅតាម សាលារៀន ទីសាធារណៈ តាមផ្ទះសំណាក់ នៅតាមសហគមន៍ជាដើម ព្រោះបារីអេឡិចត្រូនិច នេះវាជាសារធាតុញៀន ដូចថ្នាំញៀនដែរ វាបំផ្លាញក្រុមយុវវ័យ ខ្លាំងណាស់ បច្ចុប្បន្នទៅ អនាគត់ក្នុងនោះអាចបង្ក អសន្តិសុខដល់សង្គមទៀផង។

ទន្ទឹមនោះដែរ លោកសិទ្ធិឡោះ បានបញ្ជាឲ្យកម្លាំង នគរបាលទូទាំងខេត្ត កម្លាំងនគរបាល ស្រុក-ក្រុង និងនគរបាល ប៉ុស្តិ៍រដ្ឋបាល ត្រូវត្រៀមកម្លាំង២៤ម៉ោង លើ២៤ម៉ោង សម្រាប់ត្រូល មើលសភាពការណ៍ និងទប់ស្កាត់រាល់បទ ល្មើសទាំងឡាយ ក្នុងសហគមន៍ ឲ្យបានទាន់ពេលវេលា ដែលមានដូចជា បទល្មើស លួច ឆក់ ប្លន់ ក្មេងទំនើង និងគ្រោះអគ្គីភ័យផ្សេងៗជាដើម។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអំពាវនាវ កម្លាំងនគរបាលទាំងអស់ ត្រូវបន្តចុះអប់រំផ្សព្វផ្សាយ គោលនយោបាល ភូមិឃុំមានសុវត្ថិភាពដូចជា ១/ផលប៉ះពាល់ នៃគ្រឿងញៀន ២/ផ្សព្វផ្សាយអំពីច្បាប់ ចរាចរណ៍ដល់ ពលរដ្ឋនៅតាមសហគមន៍ ឲ្យបានទូលំទូលាយ ដើម្បីឲ្យពលរដ្ឋយល់ដឹង ហើយក៏ជាសកម្មភាព រួមគ្នាកាត់បន្ថយ បទល្មើសផ្សេងៗផងដែរ។

ក្រៅពីនេះកម្លាំងនគរបាល ត្រូវរួមគ្នាជួយធ្វើការងារសង្គម ដូចជាដឹកដៃក្មេងៗ សិស្សសាលាឆ្លងផ្លូវ ពេលចូលរៀន និងចេញពីសាលារៀន ដើម្បីកាត់បន្ថយអត្រាគ្រោះ ថ្នាក់ចរាចរណ៍ទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *